ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះអង្គឌួង នាំយកម៉ាស៊ីន ឡាហ្សែ ទំនើបចុងក្រោយពីអាមេរិកជាលើកដំបូងមកកម្ពុជាសម្រាប់ព្យាបាលជំងឺភ្នែកស្ងួត
មន្ទីរពេទ្យព្រះអង្គឌួង បាននាំយកម៉ាស៊ីនឡាហ្សែ អាយ ភី អិល ( Laser IPL)ទំនើបមានបច្ចេកវិទ្យាចុងក្រោយបង្អស់ពីសហរដ្ឋអាមេរិកជាលើកដំបូងមកប្រទេសកម្ពុជាសម្រាប់ព្យាបាលជំងឺស្ងួតភ្នែកប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។

បើតាមលោកស្រី សាស្ត្រាចារ្យជំនួយ ជុក ម៉ុល កុសុម៉ា នាយិការង មន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថាម៉ាស៊ីនឡាហ្សែ អាយ ភី អិល នេះជាបច្ចេកវិទ្យាទំនើបចុងក្រោយរបស់សហរដ្ឋអាមេរិក ហើយមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ពោលគឺមានតែនៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងប៉ុណ្ណោះ ហើយម៉ាស៊ីននេះមានសមត្ថភាពខ្ពស់ក្នុងការ ព្យាបាលជំងឺភ្នែកស្ងួត ដែលមិនមានការវះកាត់ និងជួយកាត់បន្ថយការប្រើប្រាស់ថ្នាំបន្តក់ភ្នែកច្រើនដង។

លោកស្រីបានបន្តថា ការប្រើប្រាស់បច្ចេកវិទ្យា អាយ ភី អិលនេះ គឺការប្រើប្រាស់ពន្លឺកម្រិតខ្ពស់ទៅលើស្បែកជុំវិញត្របកភ្នែក ដែលជួយកាត់បន្ថយសរសៃឈាមដែលរលាក និងកម្ចាត់បាក់តេរី ដែលបង្កឱ្យមានការរលាកត្របកភ្នែក។ អត្ថប្រយោជន៍ដ៏សំខាន់បំផុត គឺជួយផ្ដល់កម្ដៅដល់ក្រពេញខ្លាញ់ ត្របកភ្នែកដើម្បីរំលាយខ្លាញ់ដែលកកស្ទះ ធ្វើឱ្យស្រទាប់ទឹកភ្នែកមានគុណភាពល្អ ភ្នែកមានសំណើម និងផាសុកភាពហើយការព្យាបាលចំណាយពេលប្រហែល ១៥ ទៅ ២០ នាទី និងមិនមានការឈឺចាប់ខ្លាំងនោះទេ។

លោកស្រីបានបន្តឱ្យដឹងថា «ការព្យាបាលដោយម៉ាស៊ីន ឡាហ្សែនេះ មិនមានគ្រោះថ្នាក់ឬបង្ករផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនោះទេ ហើយបន្ទាប់ពីប្រើប្រាស់ការព្យាបាលដោយម៉ាស៊ីននេះហើយ បងប្អូនអាចកាត់បន្ថយការប្រើថ្នាំដែលតែងតែរំខានដល់បងប្អូនក្នុង១ថ្ងៃត្រូវបន្តក់ថ្នាំ៦ដង ឬក៏២ម៉ោងម្តង។ អីចឹងការប្រើប្រាស់ ឡាហ្សែនេះអាចជួយកាត់បន្ថយការប្រើប្រាស់ថ្នាំក៏ដូចជាលើកកម្ពស់គុណភាពជីវិតរបស់បងប្អូនក្នុងការងារប្រចាំថ្ងៃដោយមិនចាំបាច់ដាក់ថ្នាំភ្នែកញឹកញាប់ដូចមុន ឬអាចឈប់ប្រើប្រាស់ក៏ថាបាន»។

លោកស្រីបានបន្តទៀតថា ក្រៅពីនេះមន្ទីរពេទ្យព្រះអង្គឌួងក៏មានឧបករណ៍វិភាគភ្នែកស្ងួតជាប្រព័ន្ធថតរូបភាពវេជ្ជសាស្ត្រកម្រិតខ្ពស់ ប្រើសម្រាប់ពិនិត្យសុខភាពផ្ទៃភ្នាសភ្នែក និងស្រទាប់ទឹកភ្នែកដោយមិនមានការឈឺចាប់។ ឧបករណ៍នេះ ជួយឱ្យគ្រូពេទ្យអាចកំណត់រោគវិនិច្ឆ័យបានច្បាស់លាស់ថា តើបញ្ហាភ្នែកស្ងួតបណ្តាលមកពីការខ្វះជាតិទឹកភ្នែក ឬការឆាប់ហួតខ្លាំងដែលផ្តល់ភាពងាយស្រួលក្នុងការរៀបចំផែនការព្យាបាលឱ្យចំគោលដៅ និងតាមដានប្រសិទ្ធភាពនៃការព្យាបាលបានយ៉ាងត្រឹមត្រូវ។

លោកស្រីបានពន្យល់ថា ការព្យាបាលបញ្ហាភ្នែកស្ងួតអាស្រ័យតាមកម្រិត ដូចជាការប្រើប្រាស់ទឹកភ្នែកសិប្បនិម្មិត ក្នុងកម្រិតដំបូង និងការព្យាបាលដោយបច្ចេកវិទ្យាទំនើបដូចជាការស្អំភ្នែក និងការព្យាបាលដោយ ឡាហ្សែ អាយភីអិលក្នុងកម្រិតមធ្យមទៅធ្ងន់។ ការប្រើប្រាស់ឧបករណ៍ស្អំភ្នែក ផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការបង្កើនសំណើមដល់ផ្ទៃភ្នាសភ្នែក និងជួយរំលាយខ្លាញ់ដែលស្ទះក្នុងក្រពេញខ្លាញ់ត្របកភ្នែក។ វិធីសាស្ត្រនេះជួយកាត់បន្ថយអាការៈរមាស់ ផ្សា ក្រហមភ្នែក និងជួយឱ្យភ្នែកមានភាពស្រស់ថ្លាឡើងវិញ។ ភ្នែកស្ងួតមានរោគសញ្ញាដែលអ្នកជំងឺជួបជាញឹកញាប់មានដូចជា ក្តៅ ផ្សារ ក្រហាយ ភ្នែកក្រហម មើលមិនច្បាស់ ឬភ្នែកឆាប់នឿយហត់ មានអារម្មណ៍ខ្លាចពន្លឺ រកាំ និងមានអារម្មណ៍ដូចជាមានអ្វីមួយនៅក្នុងភ្នែក មានចេញទឹកភ្នែកច្រើន។

លោកស្រីបានបញ្ជាក់ថា ការនាំយកម៉ាស៊ីន និងឧបករណ៍ទំនើបៗមកមន្ទីរពេទ្យនេះដោយសារបច្ចុប្បន្នជំងឺភ្នែកស្ងួតមានកើនឡើងច្រើនទៅលើគ្រប់វ័យដោយសារមានកកត្តាមួយចំនួនរួមមាន វ័យចាស់ មើលអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទច្រើន អ្នកនៅកន្លែងស្ងួត ខ្យល់ច្រើន ឬមានម៉ា ស៊ីនត្រជាក់គ្រប់ពេល អ្នកពាក់ contact len ជាប្រចាំ ការផ្លាស់ប្តូអរម៉ូន ពិសេសស្ត្រីក្រោយមានផ្ទៃពោះ ការប្រើថ្នាំមួយចំនួនដូចជាថ្នាំប្រឆាំងអាលែហ្សី, ថ្នាំបន្ធូរការតឹងច្រមុះ, និងជំងឺ រលាកសន្លាក់ ជាដើម។

លោកស្រីសាស្ត្រាចារ្យជំនួយ ជុក ម៉ុល កុសុម៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំធ្វេសប្រហេស ចំពោះភ្នែកស្ងួតឱ្យសោះព្រោះវាអាចនាំឱ្យមានបញ្ហាគំហើញនិង ប៉ះពាល់ការរស់ នៅប្រចាំថ្ងៃហើយប្រសិនបមានបញ្ហាភ្នែកស្ងួតសូមប្រញាប់ទៅពិគ្រោះនិងព្យាបាលជាមួយគ្រូពេទ្យជំនាញ៕
អត្ថបទ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


