Connect with us

ព័ត៌មានអន្ដរជាតិ

​លោក គីម​ ជុង​អ៊ុន និង​កូនស្រី​ បង្ហាញខ្លួន​ជិះ​រថ​ក្រោះ​​យោធា​​ អំឡុង​ពេលទាហាន​​​​ហ្វឹកហាត់​

បានផុស

នៅ

ការ​បង្ហាញ​មុខ​ជា​សាធារណៈ​រួម​គ្នា​ចុងក្រោយបំផុតរបស់មេដឹក​នាំ​​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​កូនស្រី​វ័យ​ជំទង់គឺ​អ្នក​នាង​ គីម ជូអេ (Kim Ju Ae) បាន​​ជិះ​រថ​ក្រោះ​ជាមួយគ្នា អម​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ពួកគេ​ទៅ​​មើល​ការបាញ់រ៉ុក្កែត និង​បាញ់​កាំភ្លើង​ខ្លី។​ នេះ​បើយោងប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​ KCNA នៅ​ថ្ងៃសុក្រ​​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក​ គីម និង​កូនស្រី​ជិះ​រថក្រោះ​ជាមួយ​ទាហាន។ រូបភាព៖ KCNA via AP

ទីភ្នាក់ងារ​សារព័ត៌មានកណ្តាល​កូរ៉េផ្លូវ​ការ (KCNA) ​​រាយការណ៍ថា លោក គី​ម​ បាន​ត្រួតពិនិត្យការបាញ់​ប្រហារ និង​សមយុទ្ធផ្សេងទៀត​ពាក់ព័ន្ធ​នឹង​អង្គភាព​រថក្រោះ និង​កងទ័ពថ្មើរ​ជើង​កាលពីថ្ងៃព្រហស្បតិ៍។

រូបភាព​ពី​ KCNA បាន​បង្ហាញថា លោក ​គីម និង​កូនស្រី​ សុទ្ធ​តែ​ស្លៀក​អាវ​ស្បែកខ្មៅ ជិះ​រថក្រោះពណ៌បៃតង​អូលីវ​ជា​មួយ​ទាហាន​ដទៃទៀត​ ​អំឡុង​ពេលហ្វឹកហាត់​នៅ​ថ្ងៃព្រហស្បតិ៍។

ក្មេង​ស្រីនេះ ត្រូវបានគេរាយការណ៍ថា​មាន​ឈ្មោះ គីម ជូអេ និង​មាន​អាយុល្បាក់​ ១៣ឆ្នាំ បាន​អមដំណើរឪពុក​របស់នាង​ទៅកាន់​ព្រឹត្តិការណ៍យោធាល្បីៗ និងព្រឹត្តិការណ៍​ផ្សេងទៀត​ជាច្រើនចាប់​តាំងពីចុងឆ្នាំ ២០២២ នាំ​ឱ្យមានការសង្ស័យ​ពីខាងក្រៅ​ថា​នាង​ជា​អ្នក​ស្នង​មរតកពី​ឪពុក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង​ហៅ​នាងថា​៖ «ជាកូនគួរ​ឱ្យ​ស្រឡាញ់​បំផុត និង​គួរឱ្យគោរព របស់ លោក គីម ជុងអ៊ុន»។

គួរ​បញ្ជាក់​ថា កាលពីសប្តាហ៍មុន អ្នក​ទាំង​ពីរ​បាន​បាញ់កាំភ្លើងខ្លី អំឡុង​ពេល​ទស្សនកិច្ច​ក្នុង​រោង​ចក្រផលិតគ្រាប់រំសេវស្រាលមួយ និង​មើលការ​សាកល្បង​បាញ់គ្រាប់ពិត​នៃប្រព័ន្ធបាញ់រ៉ុក្កែត​ជា​ច្រើន។

កាល​ពីខែកញ្ញាឆ្នាំមុន ក្មេងស្រីនេះ​បាន​ទៅទីក្រុងប៉េកាំងជាមួយ​ឪពុក​របស់​នាង។

មេដឹកនាំ​កូរ៉េខាងជើង។ រូបភាព៖ KCNA

ការហ្វឹក​ហ្វឺនយោធា​​របស់កូរ៉េខាងជើង​បាន​កើតឡើង ពេលដែល​សហរដ្ឋអាមេ​រិក និង​កូរ៉េខាងត្បូងកំពុង​ចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួក​គេដែល​បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម