ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ ក្នុងសង្កាត់ចំនួន០២ នៅតាមភោជនីយដ្ឋាន និងបារបារាំង
កម្លាំងចម្រុះខណ្ឌដូនពេញ បន្តការចុះរដ្ឋបាលត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ តាមភោជនីយដ្ឋាន និងបារបារាំង ដែលស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ និង សង្កាត់វត្តភ្នំ។

ជាក់ស្តែងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានចុះត្រួតពិនិត្យរដ្ឋបាលតាមមូលដ្ឋានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ទេសចរណ៍ (បារបារាំង) និង រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្តោយផ្លូវលេខ១១០ ផ្លូវ លេខ១១៨ ផ្លូវ លេខ១៣០ និង ផ្លូវលេខ១៣៦ ចាប់ពីកំណាត់ផ្លូវលេខ១៣ ដល់មហាវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារ កណ្ដាលទី១ និងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអោយដឹងថា លោកបានចាត់អោយលោក កៅ សារ៉ាវុធ អភិបាលរង ខណ្ឌដូនពេញ ចិះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះអនុវត្តវិធានការរដ្ឋបាលលើផ្លូវលេខ១៣០ ចាប់ពីតិរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ១៣ ដោយបានរៀបចំរុះរើចេញសម្ភារៈផ្សេងៗ ដែលម្ចាស់អាជីវកម្ម ដាក់តាំងរំលោភចឹញ្ចើមផ្លូវ។

ជាមួយគ្នានោះ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានបន្ថែមថា អាជ្ញាធរបានពិនិត្យឃើញថាម្ចាស់លំនៅដ្ឋាន និងម្ចាស់អាជីវកម្មនៅលេីដងផ្លូវលេខ១៣០ បានចូលរួមសហការជាមួយ អាជ្ញាធរបានយ៉ាងល្អប្រសើរ ដើម្បីលើកកម្ពស់ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាសម្រួលដល់ភ្ញៀវទេសចរណ៍ សម្រាប់ធ្វើដំណើរកម្សាន្តដោយថ្មើរជើងផងដែរ។


គួរបញ្ជាក់ផងដែរថា សកម្មភាពនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌដូនពេញ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង សុវត្ថិភាពសាធារណៈ និងបរិយាកាសរស់នៅឲ្យកាន់តែប្រសើរឡើង សមស្របនឹងការអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


