សន្តិសុខសង្គម
អាជ្ញាធរខណ្ឌសែនសុខ សហការជាមួយមន្ទីរសាធារណការរាជធានី ដាក់រថយន្តបូមស្តារ និងកាយសំរាមចេញពីរីហ្គាលូ
អាជ្ញាធរខណ្ឌសែនសុខ បានសហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ បានដាក់រថយន្តបូមស្តារ និងកាយសំរាមចេញពីរីហ្គាលូ និងសំអាតដីតាមប្រព័ន្ធលូ ផ្លូវបេតុងប្របសាលាបឋមសិក្សា ប៊ុន រ៉ានីហ៊ុនសែន សាម្គី ស្តិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

អាជ្ញាធរបានឱ្យដឹងថា ការដាក់រថយន្ដបូមស្ដារ និងសំអាតនេះ គឺក្រោយមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនរងការដក់ទឹក ធ្វើឲ្យចរន្តទឹកក្នុងប្រព័ន្ធលូហូរយឺត ស្ទះទៅដោយសំរាម និងដី ទើបក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ សហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ ដាក់រថយន្តធ្វើការបូមស្តារ និងកាយសំរាមចេញពីរីហ្គាលូ និងសំអាតដីតាមប្រព័ន្ធលូដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋឆ្លងកាត់។

អាជ្ញាធរបន្តថា ការបូមស្តារ និងសំអាតសំរាមចេញពីរឺហ្គាលូខាងលេីនេះ គឺប្រេីរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ អាជ្ញាធរអំពាវនាវដល់បងប្អូនទាំងអស់មេត្តាវិចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងធុងសំរាមដែលអាជ្ញាធរបានដាក់តាមគោលដៅនីមួយៗ៕
អត្ថបទ៖ សុខា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


