ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងរ៉ែ៖ មកទល់ពេលនេះកម្ពុជាបន្តទិញបាននិងនាំចូល ប្រេងចាក់យន្តហោះ សាំង ម៉ាស៊ូត
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៣ ខែមីនា បានបញ្ជាក់ជូនសាធារណជនថា មកទល់ពេលនេះ កម្ពុជានៅតែអាចបន្តទិញ និងនាំចូលប្រេងចាក់យន្តហោះ សាំង និងម៉ាស៊ូត ទោះបីជាការបញ្ជាទិញមានការតឹងតែងក៏ដោយ។

តាមរយៈវីដេអូប្រមាណ ៨ នាទី លោកបានមានប្រសាសន៍ថា ក្នុងស្ថានភាពដ៏លំបាកបច្ចុប្បន្ន មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជាច្រើនទូទាំងពិភពលោកក៏កំពុងជួបការលំបាកក្នុងការទទួលបានប្រេងតាមបរិមាណដែលត្រូវការ ដូចជា សាំង ម៉ាស៊ូត ប្រេងចាក់យន្តហោះ និងឧស្ម័ន LPG ផងដែរ។ ទោះជាយ៉ាងណា ដោយសារការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាល រួមជាមួយក្រុមហ៊ុននាំចូលប្រេង កម្ពុជានៅតែអាចធានាបាននូវការផ្គត់ផ្គង់ប្រេង ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ចជាប្រចាំ។ លោកគូសបញ្ជាក់ថា៖«មកទល់ពេលនេះ ប្រេងចាក់យន្តហោះ សាំង ម៉ាស៊ូត គឺនៅបន្តទិញបានដើម្បីបានទោះបីជាមានការតឹងតែងជាមុនក៏ដោយ»។
បើតាមលោក កែវ រតនៈ ក្រុមហ៊ុននាំចូលប្រេងរួមមាន ក្រុមហ៊ុនអាមេរិក (Caltex) បារាំង (Total) និងដៃគូដទៃទៀត ទាំងក្នុងនិងក្រៅប្រទេស មកដល់ពេលនេះថ្វីត្បិតតែមានការតានតឹងជម្លោះនៅមជ្ឈិមបូព៌ា ប៉ុន្តែកម្ពុជាយើងនៅតែមានប្រេងឥន្ធនៈគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចយើង។ ក្នុងនោះ ក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខិតខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីធានាប្រភពប្រេងនាំចូល។ លើសពីនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអតិបរមា ជូនដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានបន្តដាក់វិធានការនូវការដកពន្ធ និងអាករ គ្រប់ប្រភេទទាំងអស់ ដើម្បីសម្រួលកុំឱ្យប្រេងឡើងថ្លៃខ្ពស់ពេក ពោលរក្សាតម្លៃមួយប៉ះពាល់តិចតួចបំផុតដល់ប្រជាពលរដ្ឋតាមដែលអាចធ្វើបាន។

ចំណែកឧស្ម័ន LPG ដែលត្រូវបានប្រើប្រាស់សម្រាប់ឧស្សាហកម្ម ដូចជាផលិតកំប៉ុង ចម្អិនអាហារតាមបណ្តាលភោជនីយដ្ឋានធំៗ ប្រាស់សម្រាប់រថយន្ត TukTuk គឺការបញ្ជាទិញតឹងតែងជាងគេ។ យ៉ាងណាមិញ លោកបន្តថា៖«ថ្វីត្បិតដូច្នេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងរ៉ែ និងថាមពល កំពុងតែធ្វើការជាមួយបណ្តាលប្រទេសក្នុងអាស៊ានដែលជាដៃគូ និងខាងក្រៅ ដើម្បីខំរកប្រភពជាមួយក្រុមហ៊ុនធំៗ ដើម្បីនាំចូលនិងចែកចាយឧស្ម័ននេះ»។
សព្វថ្ងៃនេះ កម្ពុជាមានក្រុមហ៊ុនចំនួន ៧ ដែលនាំចូលឧស្ម័ន LPG ក្នុងចំណោមក្រុមហ៊ុនទាំង ៧ នេះ នៅតែបន្តនាំចូល LPG ជាបន្តបន្ទាប់សម្រាប់ខែមីនា និងខែមេសាខាងមុខ ដោយមានការបញ្ជាទិញមកដល់ក្នុងស្តុក និងមានការដឹកជញ្ជូនជាបន្តបន្ទាប់ ព្រមទាំងមានការដាក់បញ្ជាទិញថ្មី។
ចំណែក អគ្គិសនីកម្ពុជា ដែលជាជន្ទល់ដ៏សំខាន់ក្នុងវិស័យថាមពល ត្រូវបានរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បញ្ជាក់ថា នឹងធានាការផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់ មិនឱ្យខ្វះខាត និងរក្សាតម្លៃមិនឱ្យឡើង ទោះបីជាកំពុងប្រឈមនឹងសម្ពាធថ្លៃដើមផលិតខ្ពស់ក៏ដោយ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


