Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុងក្រចេះ ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវថ្មើរ​ជើង​​តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន

បានផុស

នៅ

នៅតាមបណ្តោយផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងភូមិសាស្រ្តចំណុចស្ពានស ទៅរង្វង់មូលខ្លាស្ទុះ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ តែងតែមានការលក់ដូររំលោភលើផ្លូវថ្មើជើង និងមានការឈប់ចតម៉ូតូ រថយន្ត នៅលើគន្លងដងផ្លូវចំណុចមុខវិទ្យាល័យ ខូវ ប៊ុនស៊ុន ក្រចេះក្រុង ជារៀងរាល់ថ្ងៃយ៉ាងអនាធិបតេយ្យ។

អាជ្ញាធរសង្កាត់អូរប្ញស្សី ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាល និងប្រជាការពារ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តោយ​ផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន ចាប់ពីចំណុចស្ពានស រហូតដល់ចំនុច រង្វង់មូលខ្លាស្ទុះ ដើម្បីរំដោះផ្លូវថ្មើជើង ចេញពីការរំលោភរបស់ក្រុមអាជីវករលក់ដូរ ដែលតែងតែដាក់តាំងលក់នូវទំនិញផ្សេងៗ ក៏ដូចជា យកធ្វើជាកន្លែងចតម៉ូតូ រថយន្ត កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាអាជ្ញាធរសង្កាត់អូរឫស្សី ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈជាប្រចាំយ៉ាងណាក៏ដោយ ពលរដ្ឋមើលឃើញថា នៅតាមបណ្តោយផ្លូវមហាវិថីសម្តេចតេជោ ហ៊ុនសែន ជាពិសេសនៅចំនុចទល់មុខវិទ្យាល័យ ខូវ ប៊ុនស៊ុន ក្រចេះក្រុង នៅតែបន្តសកម្មរក្សាទុកដាក់ម៉ូតូអនាធិបតេយ្យដដែល។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សីបានឱ្យដឹងថា ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនេះគឺអាជ្ញាធរសង្កាត់​អូរឫស្សីធ្វើជាប្រចាំ​ដើម្បីសម្រួលបញ្ហាផ្លូវថ្មើរជើង ស្របតាមបណ្ដោយផ្លូវមហាវិថីសម្តេច តេជោនេះ។

លោកថា សង្កាត់មានផ្លូវថ្មើរជើងទាំងសងខាង ដូច្នេះត្រូវសម្របសម្រួលការលក់ដូរឬក៏ការទុកដាក់ឥវ៉ាន់នៅលើផ្លូវថ្មើរជើងមិន​ឲ្យ​មានបញ្ហាប៉ះពាល់ដល់អ្នកថ្មើរជើង និង​អ្នកកម្សាន្តជាដើម ហេតុនេះដើម្បីកែលម្អសោភណ្ឌភាព មិន​ឲ្យ​រំលោភលើផ្លូវសាធារណៈ អាជ្ញាធរ​តែងតែអប់រំដល់ពលរដ្ឋកុំ​ឲ្យ​មានការដាក់តាំងលើផ្លូវថ្មើរជើងនាំ​ប៉ះពាល់សោភណ្ឌភាពសាធារណៈ។

លោកចៅសង្កាត់អូរឫស្សីបានបញ្ជាក់បន្ថែមថា មានយន្តការទី ១ គឺធ្វើការអប់រំសិន ប្រសិនបើនៅមានការបន្តរភាពអនាធិបតេយ្យដោយមិនមានការគោរពច្បាប់ វិន័យ របស់អជ្ញាធរទេនោះនឹងមានការដកហូតសម្ភារៈ ឬយានយន្តមករក្សាទុក៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម