ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបាញ់បង្ហោះផ្កាយរណប Rassvet ទៅទីអវកាស ដែលនឹងប្រជែងជាមួយ Starlink របស់ Elon Musk
ក្រុមហ៊ុនអវកាសរុស្ស៊ី Bureau 1440 បានបាញ់បង្ហោះផ្កាយរណបគន្លងទាបដំបូងសម្រាប់ទិន្នន័យអ៊ីនធឺណិតសកល ដោយជោគជ័យ នៅក្នុងគម្រោង Rassvet ដែលជាសញ្ញាមួយបង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការបង្កើតដៃគូប្រកួតប្រជែងដោយផ្ទាល់ជាមួយ SpaceX និងបណ្តាញ Starlink របស់មហាសេដ្ឋីអាមេរិក លោក Elon Musk។

យោងតាមកាសែត Kommersant ផ្កាយរណបចំនួន១៦ ដែលបង្កើតឡើងដោយក្រុមហ៊ុនអវកាស Bureau 1440 ត្រូវបានបាញ់បង្ហោះចូលទៅក្នុងលំហអាកាសកាលពីល្ងាចថ្ងៃទី ២៣ មីនា។ ទាំងនេះគឺជា «បំណែក» ដំបូងនៅក្នុងផែនការសាងសង់ក្រុមផ្កាយរណបទ្រង់ទ្រាយធំមួយ ដើម្បីផ្តល់ទិន្នន័យអ៊ីនធឺណិតល្បឿនលឿននៅទូទាំងប្រទេសរុស្ស៊ី។
ដំបូងឡើយ ផ្កាយរណបទាំងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានបាញ់បង្ហោះចាប់ពីចុងឆ្នាំមុនឯណោះ ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ខែនេះ។ បន្ទាប់ពីចូលទៅក្នុងគន្លងតារាវិថី ឧបករណ៍ទាំងនេះនឹងឆ្លងកាត់ដំណាក់កាលសាកល្បងមុនពេលផ្លាស់ទីទៅកាន់ទីតាំងប្រតិបត្តិការផ្លូវការរបស់ពួកគេ។
ចំពោះគម្រោង Rassvet ត្រូវបានរចនាឡើងជាជម្រើសក្នុងស្រុកជំនួសក្រុមហ៊ុន Starlink ដែលជាប្រព័ន្ធអ៊ីនធឺណិតផ្កាយរណបសកលដែលបង្កើតឡើងដោយមហាសេដ្ឋីអាមេរិក លោក Elon Musk។ ទោះយ៉ាងណា គោលដៅរបស់រុស្ស៊ីមិនត្រឹមតែពង្រីកហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅតំបន់ដាច់ស្រយាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការពឹងផ្អែកលើសេវាកម្មបច្ចេកវិទ្យារបស់បស្ចឹមប្រទេស នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង។
លោក Dmitry Bakanov ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានបញ្ចាក់ថា បណ្តាញ Rassvet ត្រូវបានគេរំពឹងថា នឹងមានផ្កាយរណបជាង ៩០០គ្រឿងនៅឆ្នាំ ២០៣៥។ ក្នុងនោះ ប្រតិបត្តិការពាណិជ្ជកម្មអាចចាប់ផ្តើមនៅដើមឆ្នាំក្រោយ នៅពេលដែលផ្កាយរណបប្រហែល ២៥០គ្រឿងត្រូវបានដាក់ពង្រាយឲ្យដំណើរការ។
គម្រោងនេះទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនពីរដ្ឋាភិបាលរុស្ស៊ី ដោយមានថវិកាប្រហែល ១.២៦ ពាន់លានដុល្លារ ខណៈ Bureau 1440 តែឯងក៏ត្រូវបានគេរំពឹងថា នឹងវិនិយោគបន្ថែមចំនួន ៤ពាន់លានដុល្លារ នៅឆ្នាំ ២០៣០។
ទោះជាយ៉ាងណាក៏ដោយ ការបាញ់បង្ហោះផ្កាយរណបដំបូងជាផ្លូវការរបស់រុស្ស៊ី បានបង្ហាញថា ការប្រណាំងប្រជែងអ៊ីនធឺណិតពីលំហអាកាសកំពុងចូលដល់ដំណាក់កាលថ្មីមួយ ដែលមហាអំណាចមិនត្រឹមតែប្រកួតប្រជែងនៅលើដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកទៅកាន់គន្លងតារាវិថីផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


