ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ចំពេលសង្រ្គាមនៅអ៊ីរ៉ង់កំពុងក្តៅ
ខណៈស្ថានភាពនៅអ៊ីរ៉ង់មិនទាន់ធូរស្រាលពីភ្នក់ភ្លើងសង្រ្គាម ដោយភាគីជម្លោះកំពុងបន្តប្រយុទ្ធនិងសងសឹកគ្នាដោយការបាញ់ស្រោចមីស៊ីល ដ្រូន និងការទម្លាក់គ្រាប់បែកពាសពេញតំបន់ ស្ថានការសង្គ្រាមនៅប្រទេសអ៊ុយក្រែនក៏ឡើងកម្តៅខ្លាំងដៃណាស់ដែរ។
យោងតាមការផ្សាយរបស់ CNN កងទ័ពអាកាសអ៊ុយក្រែនបានអះអាងថា ទីក្រុងមូស្គូបានបើកការវាយប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់លើអ៊ុយក្រែនក្នុងសប្តាហ៍នេះ ដោយបាញ់ដ្រូនជាង ១០០០ គ្រឿងក្នុងរយៈពេល ៣៦ម៉ោងចុងក្រោយ ដែលមើលទៅវាហាក់ដូចជាការបើកការប្រយុទ្ធក្នុងដំណាក់កាលថ្មីមួយនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែនដែលប្រឹងប្រែងតស៊ូជម្នះការវាយប្រហារនេះអស់រយៈពេលជាង៤ឆ្នាំ។
មហាអំណាចលោកខាងលិច ដែលមាន«សហរដ្ឋអាមេរិក» ជាអ្នកចាប់ផ្តើមបើកយុទ្ធនាការសង្គ្រាមរួមកម្លាំងជាមួយអ៊ីស្រាអែលវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដោយអាមេរិកនិងអ៊ីស្រាអែលកំពុងផ្តោតនិងរវល់រកដំណោះស្រាយសមស្របមួយជាមួយទីក្រុងតេហេរ៉ង់ រីឯរុស្ស៊ីឯណោះវិញឆ្លៀតឱកាសដែលសម្ព័ត្តមិត្តនិងអ្នកផ្តល់ជំនួយដ៏ធំរបស់អ៊ុយក្រែនកំពុងតែរវល់ក៏បើកការវាយប្រហារមិនធម្មតា។
យោងតាម CNN ផ្សាយថ្ងៃទី២៥ខែមីនា កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបាញ់បញ្ជាដ្រូនជិត៤០០គ្រឿង (៣៩២ គ្រឿង) ចេញពីពីទឹកដីរុស្ស៊ីនៅយប់ថ្ងៃចន្ទដល់ថ្ងៃអង្គារ។

យោធាអ៊ុយក្រែន បានបន្តថា ដ្រូនជាង ៥៥០គ្រឿង ត្រូវបានបាញ់ចេញពីគោលដៅនានាទូទាំងប្រទេសក្នុងការវាយប្រហារដ៏កម្រ និងសាហាវមួយពេលថ្ងៃកាលពីថ្ងៃអង្គារ និង ចំនួន ១៤៧ គ្រឿងទៀតនៅយប់ថ្ងៃពុធ ដោយវាយប្រហារទីតាំងជាងដប់កន្លែង។ នេះបើយោងតាមកងទ័ពអាកាស។
ការវាយប្រហារទ្រង់ទ្រាយធំទាំងនេះបានកើតឡើង ពេលដែលកងកម្លាំងរុស្ស៊ីចាប់ផ្តើមការវាយលុកភាគខាងកើតអ៊ុយក្រែន រួមទាំងការប្រើប្រាស់រថក្រោះ និងរថពាសដែករាប់សិបគ្រឿង។ នេះបើយោងតាមយោធាអ៊ុយក្រែន និងអ្នកវិភាគប្រាប់សារព័ត៌មាន CNN កាលពីដើមសប្តាហ៍នេះ។
ការវាយប្រហារលើអ៊ុយក្រែនកំពុងកើនឡើងយ៉ាងលឿន ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី(Volodymyr Zelensky) ព្រមានពីផលវិបាកនៃជម្លោះនៅមជ្ឈិមបូព៌ា សម្រាប់ប្រទេសរបស់ខ្លួន។
លោក ហ្សេលេនស្គី និយាយថា៖ «ការវាយប្រហារដោយដ្រូន កាលពីថ្ងៃអង្គារធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៤០នាក់ នៅក្នុងប្រទេសអ៊ុយក្រែនរងរបួស រួមទាំងកុមារ ៥នាក់ផងដែរ»។
អភិបាលខេត្ត Svitlana Onyshchuk ឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សពីរនាក់ក្នុងតំបន់ Ivano-Frankivsk ភាគខាងលិចប្រទេសអ៊ុយក្រែន បានស្លាប់នៅក្នុងការវាយប្រហារមួយលើមន្ទីរពេទ្យសម្ភព ខណៈ ១១នាក់ផ្សេងទៀតរងរបួស។
ចំណែកវិទ្យាស្ថានសម្រាប់ការសិក្សាផ្នែកសង្គ្រាម (ISW) ជាក្រុមជំនាញដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន លើកឡើងនៅក្នុងការវិភាគចុងក្រោយរបស់ខ្លួនថា៖ «ការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃទី ២៣ ដល់ ២៤ ខែមីនា តំណាងឱ្យការផ្លាស់ប្តូរដ៏សំខាន់មួយជាយុទ្ធសាស្ត្រវាយប្រហាររបស់រុស្ស៊ី អនុញ្ញាតឱ្យប្រទេសនេះបន្តគំរាមកំហែងតំបន់ជាច្រើនទៀតនៃប្រទេសអ៊ុយក្រែនរយៈពេលយូរ និងប៉ះពាល់ដល់តំបន់ស៊ីវិលផងដែរ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


