ព័ត៌មានជាតិ
ប្រធានស្ដីទីព្រឹទ្ធសភា បញ្ជាក់ជាថ្មីពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហការជាមួយកូរ៉េក្នុងការប្រឆាំង Scams
លោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភាបញ្ជាក់ជាថ្មីទៅកាន់ភាគីកូរ៉េខាងត្បូងពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីប្រទេស។ ដោយ Online Scams បានក្លាយជាបញ្ហារួមរបស់ពិភពលោក លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ពីភាពបាច់ចាំសម្រាប់កិច្ចសហការពីគ្រប់ភាគី ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាមួយនេះ។

ការបញ្ជាក់របស់ប្រធានស្ដីទីព្រឹទ្ធសភា បានធ្វើឡើងនៅក្នុងជំនួបជាមួយលោក KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។ ក្នុងជំនួបនោះ លោក អ៊ុច បូររិទ្ធ និងលោក KIM Chang Yong បានពិភាក្សាពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-កូរ៉េ ជាមួយនឹងការលើកឡើងពីបញ្ហា Online Scams។

ទាក់ទងបញ្ហា Online Scams ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលកន្លងមក លោក ថា ទទួលបានលទ្ធផលជាក់ស្តែងគួរឱ្យកត់សម្គាល់។ លោក អ៊ុច បូររិទ្ធ គូសបញ្ជាក់ថា កម្ពុជា បន្តគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយចាត់ទុកថា បទល្មើសឆបោកអនឡាញជាបញ្ហាសកល ដែលទាមទារឱ្យមានការសហការយ៉ាងជិតស្និទ្ធពីបណ្តាប្រទេសពាក់ព័ន្ធ។
ក្នុងករណី Scams នេះ កម្ពុជា និងកូរ៉េខាងត្បូង តាមរយៈកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ បានចាប់ដៃគ្នាយ៉ាងស្អិតរមួតក្នុងការការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសប្រភេទនេះ ដែលកើតមានក្នុងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង។ ប៉ូលិសជាតិកម្ពុជា និងប៉ូលិសជាតិកូរ៉េ បានបង្កើតក្រុមការងាររួមមួយ Task Force ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ជាពិសេសផ្ដោតលើប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាប់ពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសថា កម្ពុជាគឺបានប្ដូរទិសដៅពីការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញទៅជាការលុបបំបាត់ឱ្យអស់ពីកម្ពុជា នៅត្រឹមខែមេសា ឆ្នាំ២០២៦។ តែក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានអះអាងថា ការបោសសម្ពាត Online Scams នៅកម្ពុជា ពុំមែនបញ្ចប់យុទ្ធនាការត្រឹមតែខែមេសាខាងមុខនោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ ដើម្បីសេដ្ឋកិច្ចសង្គមកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


