Connect with us

សេដ្ឋកិច្ច

ការបើកទទួលចុះឈ្មោះ​សម្រាប់​បេសកកម្ម​សេដ្ឋកិច្ច​នៃអង្គការ​​ហ្វ្រង់កូហ្វូនី នៅតំបន់អាហ្រ្វិកខាងកើតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នៅប្រទេស ជីប៊ូទី

បានផុស

នៅ

បន្ទាប់ពីបានរៀបចំកម្មវិធីចំនួន ៦ លើកដោយជោគជ័យ​នៅក្នុង​តំបន់​និយាយ​ភាសាបារាំង​ផ្សេងៗ​គ្នារួច​មក អង្គការអន្តរជាតិ​​ហ្វ្រង់កូហ្វូនី (OIF) បន្ត​ការ​ប្តេ‍ជ្ញាចិត្ត​របស់ខ្លួន ​ក្នុង​ការ​គាំទ្រ​ដល់​សេដ្ឋកិច្ច​នៃប្រទេស​ដែល​និយាយ​ភាសាបារាំង​ដ៏​មាន​សក្តានុពល និង​រួបរួម​តែ​មួយ ដោយ​រៀបចំ និង​សហការ​ជាមួយ​អាជ្ញាធរ​ជីប៊ូទី នូវ​បេសសកម្ម​សេដ្ឋកិច្ច​ថ្មីមួយ​នៃប្រទេស​និយាយ​ភាសាបារាំង ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នៅ​ប្រទេសជីប៊ូទី (Djibouti)។

ការផ្តួចផ្តើមនេះ ប្រារព្ធឡើង​ក្នុងគោលបំណង​ពង្រឹង​ការ​ដោះដូរ​​ពាណិជ្ជកម្ម​រវាងរដ្ឋ និង​រដ្ឋាភិបាល​ដែល​ជាសមាជិក និង​រួមចំណែក​ដល់​ការរៀប​ចំ​គម្រោងជារួម និង​បង្កើន​ភាព​ជា​ដៃគូ​ប្រកប​ដោយ​ចីរភាពរវាងអ្នក​ដែល​ជា​តួអង្គ​សេដ្ឋកិច្ច​របស់​ប្រទេស​និយាយ​ភាសាបារាំង ​នៅ​ក្នុង​វិស័យ​ដែល​មាន​សក្តានុពល​ខ្ពស់​ដើម្បី​ការ​ផ្លាស់​ប្តូរ និង​ការបង្កើត​ការងារ ជា​ពិសេស​សម្រាប់​យុវជន និងស្រ្តី។

នៅក្នុង​ឆ្នាំនេះ អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី សូមស្នើ​ទៅ​ក្រុមហ៊ុន​ដែល​​និយាយភាសាបារាំង ហើយ​ជាអ្នក​កំពុង​ស្វែងរក​ដៃគូ​ក្នុង​ការ​បង្កើន​ទីផ្សារ​អន្តរជាតិ ចូល​មក​អភិវឌ្ឍ និង​សម្រេច​ឱ្យ​បាន​ជាមួយគ្នានូវ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​នៅ​ប្រទេស​ជី‍ប៊ូទី ដែល​ជា​ទីតាំង​ប្រសព្វ​នៃផ្លូវ​សមុទ្រអន្តរជាតិ​ដ៏​សំខាន់​ដែល​តភ្ជាប់​ អាហ្រ្វិក មជ្ឈិមបូព៌ា អាស៊ី និង អឺរ៉ុប ហើយ​ក៏​ជា​ច្រកចូល​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​​អាហ្រ្វិក​ខាងកើត ​ដែល​មាន​ប្រជាជនប្រមាណ ៦០០ លាននាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកម្មសេដ្ឋកិច្ចនឹងផ្តោតសំខាន់ទៅលើ​វិស័យ​ចំនួនប្រាំ ដែល​រដ្ឋាភិបាល​ជីប៊ូទី​យកចិត្ត​ទុកដាក់​ខ្លាំង​នៅ​ក្នុង​យុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិ​របស់ខ្លួន​ដែល​មាន​ដូច​ជា៖ ការ​ដឹក​ជញ្ជូន​និង​ភស្តុភារកម្ម​ដែល​ពាក់ព័ន្ធ​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស សេវាកម្ម​ឌីជីថល ថាមពល​កកើត​ឡើង​វិញ សុខា​ភិបាល និង​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព

ក្រុមហ៊ុនដែល​ចូល​រួម​នៅ​ក្នុង​កម្មវិធី​នេះ​នឹង​ទទួលបាន​នូវ​របៀបវារៈ​មួយ ​ដែល​រៀបចំ​ឡើង​ឱ្យ​មានការ​ជួបជុំ​ជា​ពិសេស​នូវជំនួប​តាម​ផែន​គោលដៅ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំជាន់ខ្ពស់​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន  ការ​ផ្គូផ្គង​ពាណិជ្ជកម្ម​ប្រភេទអាជីវកម្មទៅអាជីវកម្ម (B2B) ដែល​បាន​រៀបចំ​ដោយ​មាន​ការ​ណែនាំពី​អ្នកជំនាញ ព្រមទាំង​ដំណើរទស្សនកិច្ច​ទៅកាន់​បណ្ដា​ទីតាំង​មួយ​ចំនួន​​ដែលមាន​សារសំខាន់ខាង​​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ផង​ដែរ។

រាល់ក្រុមហ៊ុនដែលបាន​អញ្ជើញ​មក​ពីរដ្ឋ និងរដ្ឋាភិបាល​ជា​សមាជិក សមាជិក​ស្ថាបនិក ឬ​អ្នក​សង្កេតការណ៍​របស់​អង្គការអន្តរជាតិ​ហ្វ្រង់កូហ្វូនី ដែល​មាន​សមាសភាព​ច្រើន​ជាងគេ​ក្នុង​ការ​ធ្វើ​ធុរកិច្ច​អន្តរជាតិ និង​មានប្រតិបត្តិការ​ក្នុង​វិស័យ​គោល‍ដៅ​មួយ ឬ​ច្រើន​ក្នុងចំណោម​វិស័យ​ទាំងប្រាំ អាច​ដាក់​ពាក្យ​ស្នើសុំ​របស់ខ្លួនរហូត​ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ‍២០២៦ តាមរយៈគេហទំព័រ៖ https://missions-economiques.djibouti.francophonie.org/fr

[សេ្កន QR]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម