ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូននាវាដឹកយន្តហោះមួយគ្រឿងទៀត ទៅធ្វើសង្គ្រាមជាមួយ អ៊ីរ៉ង់
សហរដ្ឋអាមេរិក បានបន្ថែមកម្លាំងទៀតហើយនៅមជ្ឈិមបូព៌ា ដោយការបញ្ជូននាវាដឹកយន្តហោះទី៣ ដើម្បីប្រយុទ្ធជាមួយអ៊ីរ៉ង់ ស្របពេលអណ្តាតភ្លើងសង្គ្រាម នៅតែឆាបឆេះសន្ធោសន្ធៅ។

តាមការផ្សាយរបស់ The Sun នៅថ្ងៃសៅរ៍ទី២៨ខែមីនាឆ្នាំ២០២៦ នាវាទី៣នេះគឺនាវា USS George HW Bush ដែលនឹងត្រូវបញ្ជូនទៅកាន់បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) ក្នុងតំបន់មជ្ឈិមបូព៌ា។
ពេលទៅដល់ USS George HW Bush នឹងត្រូវចូលរួមក្នុងប្រតិបត្តិការរួមជាមួយនាវា USS Gerald R. Ford និង USS Abraham Lincoln ដែលស្ថិតនៅទីនោះស្រាប់ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង។
ក្រៅពី USS George HW Bush, នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវចំនួនពីរគ្រឿងទៀត គឺនាវា USS Donald Cook និង USS Mason ក៏បានចាកចេញពីសហរដ្ឋអាមេរិកដែរ ក្នុងសប្តាហ៍នេះ ដើម្បីទៅច្បាំងជាមួយអ៊ីរ៉ង់។ ចំណែកនាវាមួយគ្រឿងទៀត គឺ USS Ross ក៏បានចាកចេញពីអាមេរិកក្នុងសប្តាហ៍នេះដូចគ្នា ប៉ុន្តែគោលដៅរបស់នាវាមិនទាន់ត្រូវបានទម្លាយជាសាធារណៈនៅឡើយទេ។

USS George HW Bush គឺជាមូលដ្ឋានទ័ពអាកាសចល័តលើទឹក ដែលមានសមត្ថភាពផ្ទុកយន្តហោះបានជាង៨០គ្រឿង។ វាជានាវាដឹកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ ថ្នាក់ Nimitz។
USS George HW Bush មានប្រវែង ៣៣៣ម៉ែត្រ (ស្មើនឹងតារាងបាល់ទាត់ ៣ បញ្ចូលគ្នា), កម្ពស់ស្មើនឹងអគារ២០ជាន់, ប្រើប្រាស់ម៉ាស៊ីនរេអាក់ទ័រនុយក្លេអ៊ែរចំនួន ២ ដែលអាចឲ្យនាវានេះ ធ្វើដំណើរបានក្នុងល្បឿន៥៦គីឡូម៉ែត្រ/ម៉ោង និងអាចប្រតិបត្តិការបាន ២០ ឆ្នាំដោយមិនបាច់ចាក់ប្រេង។
វាក៏មានបំពាក់មីស៊ីល Sea Sparrow Missile សម្រាប់បាញ់ស្ទាក់ចាប់មីស៊ីលឬយន្តហោះសត្រូវ, កាំភ្លើងយន្តស្វ័យប្រវត្តិល្បឿនលឿន Phalanx CIWS សម្រាប់កម្ទេចមីស៊ីលដែលហោះមកជិតនាវា និងប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយខ្លី Rolling Airframe Missile (RAM) ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


