Connect with us

សេដ្ឋកិច្ច

​រដ្ឋ ​ប្រកាស​ទម្លាក់​ពន្ធ​នាំចូលរថយន្តអគ្គិសនី ​និង​ឧបករណ៍មួយចំនួន

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា​​បាន​សម្រេចបញ្ចុះ​អត្រា​ពន្ធគយ ​និងអាករនាំចេញ លើរថយន្តអគ្គិសនី​ និងមុខទំនិញដែលជា​ឧបករណ៍ ដើរដោយថាមពលអគ្គិសនីមួយចំនួន ដែល​នឹងចូល​ជា​ធរ​មាន​ចាប់ពីថ្ងៃទី១ ខែមេសា ២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្ដីជូនដំណឹង ស្តីពីការ ​កែសម្រួលអត្រាពន្ធគយ និង​អត្រា​អាករនាំចេញ​ ​លើមុខទំនិញ​មួយ​ចំនួន​ របស់​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា ​បញ្ជាក់ថា​មុខទំនិញទាំងនោះរួមមាន៖​

​១.បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញ ​ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី​ ឆ្នាំងដាំបាយអគ្គិសនី ​និង​ចង្កៀងសូឡា ​ចំនួន ​០៩ បន្ទាត់ពន្ធ​

២.បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ ​ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី​ ប្រព័ន្ធថាមពលសូឡា​ ​អាគុយលីចូម​(អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និង ឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ

៣.បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ

៤.បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្ត គ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ ​

៥.បញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន ០១ បន្ទាត់ពន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម