ព័ត៌មានអន្ដរជាតិ
អារ៉ាប់រួម (UAE) ដាក់ការទាមទារសំណងពីអ៊ីរ៉ង់វិញ ខណៈសង្គ្រាមចូលខែទី២
ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីអារ៉ាប់រួម (UAE) លោក Anwar Gargash បានអំពាវនាវឲ្យអ៊ីរ៉ង់សងសំណងសម្រាប់ការខូចខាតដែលបង្កឡើងដោយការវាយប្រហារជាបន្តបន្ទាប់របស់ទីក្រុងតេហេរ៉ង់លើប្រទេសនេះ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ នេះបើយោងតាម iranintl បានចុះផ្សាយកាលពីថ្ងៃទី២៩មីនា។

តាមការចុះផ្សាយនោះ លោក Gargash បានបង្ហោះនៅលើបណ្តាញសង្គម X ថា៖«ដំណោះស្រាយនយោបាយណាមួយចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ ប្រឆាំងនឹងប្រទេសឈូងសមុទ្រត្រូវតែមានការធានាច្បាស់លាស់ដើម្បីទប់ស្កាត់ការវាយប្រហារជាថ្មីទៀតនាពេលអនាគត បញ្ជាក់ពីគោលការណ៍មិនឈ្លានពាន និងទាមទារសំណងពីអ៊ីរ៉ង់សម្រាប់ការកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ»។
នៅក្នុងនោះដែរ អារ៉ាប់រួមបានចោទប្រកាន់អ៊ីរ៉ង់ថា «បោកបញ្ឆោត» ប្រទេសជិតខាងរបស់ខ្លួនអំពីចេតនាពិតរបស់ខ្លួនមុនពេលផ្ទុះឡើងនៃអរិភាព និងបង្ហាញ «ការវាយប្រហារដែលបានរៀបចំទុកជាមុន» ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីបញ្ចៀសវាក៏ដោយ។ លោកក៏បានរិះគន់អ៊ីរ៉ង់ផងដែរថា អ៊ីរ៉ងជាប្រទេសមានការគំរាមកំហែងឈានមុខគេ ចំពោះសន្តិសុខរបស់រដ្ឋឈូងសមុទ្រ។
ការបង្ហោះរបស់មន្ត្រី UAE បានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ទាមទារសំណងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សម្រាប់ការខូចខាតដែលបង្កឡើងដោយជម្លោះ ដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។
លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការ Antonio Guterres កាលពីថ្ងៃទី១៩ ខែមីនា ដោយអះអាងថា ការសម្រេចចិត្តរបស់អារ៉ាប់រួម ក្នុងការអនុញ្ញាតឲ្យទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារទាំងនោះ គឺជា «ទង្វើខុសឆ្គងអន្តរជាតិ ដែលទាមទារការទទួលខុសត្រូវរបស់រដ្ឋ»។ ពួកគេត្រូវផ្តល់សំណងសម្រាប់ការខូចខាតសម្ភារៈ និងការខាតបង់ផ្សេងៗ រួមទាំងសីលធម៌ទាំងអស់ដែលបានកើតឡើង។
អារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់អ៊ីរ៉ង់ បន្ទាប់ពីចិន។ ប្រទេសនេះបានបម្រើការជា «ខ្សែជីវិត» សេដ្ឋកិច្ចសម្រាប់អ៊ីរ៉ង់អស់រយៈពេលជាច្រើនឆ្នាំ នៅពេលដែលទីក្រុងតេហេរ៉ង់ត្រូវបានទទួលរងនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កាលថ្ងៃទី២៨ ខែកុម្ភៈ ប្រទេសអារ៉ាប់រួមបានក្លាយជាគោលដៅអាទិភាពនៃការសងសឹករបស់អ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់បានលើកឡើងពីសម្ព័ន្ធភាពយុទ្ធសាស្ត្ររយៈពេលជាច្រើនទសវត្សរ៍របស់ទីក្រុងអាប៊ូដាប៊ីជាមួយទីក្រុងវ៉ាស៊ីនតោន ជាហេតុផលសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


