សេដ្ឋកិច្ច
រថយន្តអគ្គិសនីនឹងកើនឡើង បន្ទាប់ពីការបញ្ចុះអត្រាពន្ធនាំចូល
តំណាងវិស័យឯកជន និងអ្នកជំនាញបានអះអាងថា ការបញ្ចុះ និងលុបចោលអត្រាពន្ធនាំចូលរថយន្តអគ្គិសនី និងគ្រឿងបន្លាស់មួយចំនួន នឹងជំរុញកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីក្នុងស្រុក នៅចំពេលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងខ្ពស់។

រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះ និងលុបចោលអត្រាពន្ធគយនាំចូល និងអាករនាំចេញលើទំនិញអគ្គិសនី និងថាមពលសូឡាច្រើនប្រភេទ រួមទាំងរថយន្តអគ្គិសនី និងគ្រឿងបន្លាស់ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ០១ ខែមេសា ២០២៦។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីថា រាជរដ្ឋាភិបាលបានលើកលែងពន្ធនាំចូលប្រេងឥន្ធនៈ គឺបានជួយប្រជាពលរដ្ឋមួយជំហានរួចហើយ។ ហើយដើម្បីការពារការកើនឡើងថ្លៃប្រេង រដ្ឋាភិបាលជំរុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ឧបករណ៍អគ្គិសនី ដូចជាចង្ក្រាន្តអគ្គិសនី រថយន្តអគ្គិសនី ដែលជំនួសប្រេង។

អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា៖ «ការលើកលែងពន្ធនាំចូល និងនាំចេញ នឹងជំរុញការវិនិយោគ ក្នុងស្រុក និងបរទេសលើការដំឡើង គ្រឿងបង្គុំអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ»។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា នេះគឺជាវិធានការបន្ទាន់ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយក៏ជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ។
លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា៖ «ខ្ញុំជឿជាក់ថា ប្រសិនបើគោលនយោបាយនេះ មានរយៈពេលណាមួយសមស្របនឹងធ្វើឱ្យវិនិយោគិនបរទេស និងក្នុងស្រុក ចាប់អារម្មណ៍វិនិយោគលើវិស័យយានយន្តអគ្គិសនី និងគ្រឿងបន្លាស់ ក្នុងការរកផលចំណេញ»។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦ ការចុះបញ្ជីយានយន្តអគ្គិសនីបានកើនឡើងដល់ ១៤ ៥៣៤ គ្រឿង ក្នុងនោះទោចក្រយានយន្តចំនួន ៣៤៤៩ គ្រឿង ត្រីចក្រយានយន្តចំនួន ៧២២ គ្រឿង និងរថយន្ត ១០ ៣៦៣ គ្រឿង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


