ព័ត៌មានជាតិ
កម្ពុជា-អាម៉េរិក ឈានដល់ការរៀបចំផែនការបឋមសមយុទ្ធឆ្មាំអង្គរ ខណៈថ្នាក់ដឹកនាំជជែកពីការគ្រោងធ្វើនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ
កម្ពុជា និងសហរដ្ឋអាម៉េរិក បានជួបពិភាក្សាអំពីការរៀបចំផែនការបឋមលំហាត់សម្រាប់ការរៀបចំសមយុទ្ធឆ្មាំអង្គរ (Angkor Sentinel)ឡើងវិញ ដែលកន្លងមកធ្លាប់មានគម្រោងរៀបចំនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

ក្នុងជំនួបពិភាក្សាការងាររវាងឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោកកម្ពុជា ជាមួយឧត្តមសេនីយ៍ទោ GILES J.S. Cornelia មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាម៉េរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា នេះ ភាគីទាំងពីរ បានចាត់ទុកថា សមយុទ្ធឆ្នាំអង្គរ ជាសមយុទ្ធរួមដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរួមរវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-អាមេរិក។
គួររម្លឹកថា នៅពាក់កណ្ដាលខែកុម្ភៈ ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក ភាគីទាំងពីរបានជជែកពិភាក្សារិះរកមធ្យោបាយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនៅវិស័យការពារជាតិ ជាពិសេសការរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញនៅចុងឆ្នាំ២០២៦ នេះ ឬក៏ដើមឆ្នាំ២០២៧។

គួររម្លឹកថា អាម៉េរិក បានចាប់ដៃកម្ពុជារួមគ្នាធ្វើជាសមយុទ្ធ «ឆ្នាំអង្គរ» ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រនៃវិស័យការពារជាតិនៃប្រទេសទាំងពីរ នៅឆ្នាំ២០១០ ស្របពេលដែលទំនាក់ទំនងការទូតទ្វេភាគី ឈានដល់វ័យ៦០ឆ្នាំ។ ភាគីទាំងបានបន្តធ្វើសមយុទ្ធរួមគ្នានៅរៀងរាល់ឆ្នាំនីមួយៗ រយៈពេល៧លើកជាប់ៗគ្នា ដោយផ្ដោតទៅលើប្រធានបទ ប្រតិបត្តិការរក្សាសន្តិភាព ជំនួយមនុស្សធម៌ និងការឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលប្រធានបទនេះ គឺដូចទៅនឹងប្រធានបទដែលកម្ពុជា ធ្វើសមយុទ្ធជាមួយប្រទេសដទៃទៀតដែរ។

យ៉ាងណា សមយុទ្ធឆ្មាំអង្គរ ត្រូវបានផ្អាកសកម្មភាពនៅក្នុងឆ្នាំ២០១៧។ ជិត១០ឆ្នាំហើយ បើគិតចាប់តាំងពីពេលនោះមកដល់ខែចុងខែមីនា ឆ្នាំ២០២៦ នេះ សមយុទ្ធឆ្មាំអង្គរ ត្រូវបានជាប់គាំង មិនទាន់បានធ្វើឡើងវិញឡើយ ទោះបីជារាល់ជំនួបរវាងថ្នាក់ដឹកនាំកំពូល ជំនួបរវាងមេដឹកនាំយោធាប្រទេសទាំងពីរ តែងបានជជែកពីការរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញម្ដងហើយម្ដងទៀតក៏ដោយ៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


