ព័ត៌មានជាតិ
ប្រភពថាមពលអគ្គិសនីអនុភាពប្រមាណ ១ ០០០ មេហ្កាវ៉ាត់ ស្ថិតនៅក្នុងផែនការជំរុញសាងសង់ក្នុងខេត្តរតនគិរី
ប្រភពថាមពលអគ្កិសនីដែលមានអនុភាពប្រមាណ ១០០០ មេហ្គាវ៉ាត់ ស្ថិតនៅក្នុងគម្រោងសាងសង់ក្នុងខេត្តរតនគិរីដែលនឹងក្លាយជាប្រភពថាមពលថ្មីបន្ថែមចាក់ចូលទៅក្នុងបណ្ដាញអគ្គិសនីជាតិ។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានឲ្យដឹងថា ខេត្តរតនគិរីមានការអភិវឌ្ឍជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី។

លោកលើកឡើងពីគម្រោងអភិវឌ្ឍប្រភពថាមពលអគ្គិសនីថ្មីបន្ថែម ដែលមានអនុភាពប្រមាណ ១ ០០០ មេហ្គាវ៉ាត់ នៅស្រុកលំផាត់បានបញ្ចប់ការសិក្សារួចរាល់ ក្រោមការវិនិយោគដោយក្រុមហ៊ុន Royal Group។
លោកថា គម្រោងនេះរួមបញ្ចូលគ្នារវាងវារីអគ្គិសនីដែលអាចផលិតបាន ៣៥០ មេហ្គាវ៉ាត់ និងប្រភពថាមពលសូឡាជាង ៤០០ មេហ្គាវ៉ាត់ទៀត ដែលបូកបញ្ចូលគ្នាទៅមានទំហំជាង ៩០០ មេហ្គាវ៉ាត់។
«តាមការសិក្សាមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២ ភូមិ។ ប៉ុន្តែក្រុមហ៊ុនមានទីតាំងថ្មីសម្រាប់ប្តូរជូនប្រជាពលរដ្ឋ ដោយក្រុមហ៊ុននឹងជួយទូទាត់សំណងលើផ្ទះសម្បែង ដីចម្ការ ដីស្រែ និងដំណាំផ្សេងៗ ហើយថែមទាំងជួយសម្រួលដល់ការប្រើប្រាស់អគ្គិសនីក្នុងតម្លៃអនុគ្រោះទៀតផង»។ លោក ញ៉ែម សំអឿន បញ្ជាក់។

បន្ថែមពីនេះ លោកអភិបាលខេត្តក៏បង្ហើបពីប្រភពថាមពលអគ្គិសនីផ្សេងទៀត ដែលកំពុងសិក្សានៅព្រែកល្អាង ១ និងព្រែកល្អាង ២ នៅខាងជើងស្រុកអណ្ដូងមាសដែលមានទំហំ ១១០ មេហ្គាវ៉ាត់ សរុបទាំងអស់ក្នុងខេត្តគ្រោងផលិតប្រមាណជាង ១ ០០០ មេហ្គាវ៉ាត់ ដែលអនាគតនឹងធ្វើឱ្យខេត្តភាគឦសាននេះក្លាយជាធុងអាគុយប្រភពផលិតថាមពលអគ្គិសនី ដែលអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ទូទាំងប្រទេស។

ខេត្តរតនគិរីស្ថិតនៅភូមិភាគឦសាន មានប្រជាពលរដ្ឋរស់នៅសរុបប្រមាណ ២៤ ម៉ឺននាក់។ រចនាសម្ព័ន្ធរដ្ឋបាលខេត្តមានក្រុងចំនួន១ គឺក្រុងបានលុង ស្រុកចំនួន ៨ សង្កាត់ចំនួន ៤ និងឃុំចំនួន៤៦ និងមានភូមិចំនួន ២៤៣។ ស្ថានភាពនៃការប្រើប្រាស់អគ្គិសនីបច្ចុប្បន្ននៅក្នុងខេត្ត នៅក្នុងចំណោមភូមិសរុបទាំង ២៤៣ ភូមិ មាន ២៣៤ ភូមិ (ស្មើនឹង ៩៦.៥៦%) មានអគ្គិសនីប្រើប្រាស់។
លោក ញ៉ែម សំអឿន រំពឹងថា ភូមិដែលសេសសល់ចំនួន ៩ ភូមិទៀត នឹងមានអគ្គិសនីប្រើប្រាស់ទាំងអស់នៅពេលគម្រោងវារីអគ្គិសនីសាងសង់រួចរាល់៕
បន្តចុចអាន៖ ស្វែងយល់ពីសក្តានុពល និងផែនការអភិវឌ្ឍក្នុងខេត្តរតនគិរី
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


