ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិហក់ឡើងកាន់តែខ្ពស់ ក្រោយ ត្រាំ ប្ដេជ្ញាបង្កើនការវាយប្រហារអ៊ីរ៉ង់
តម្លៃប្រេងអាមេរិកបានកើនជាង ១០ ដុល្លារ ហើយប្រេងម៉ាក Brent កើនជាង ៧ ដុល្លារ ពេលបិទការជួញដូរនៅថ្ងៃព្រហស្បតិ៍ (២ មេសា) ខណៈដែលវិនិយោគិនព្រួយបារម្ភពីការអូសបន្លាយនៃការរំខានផ្នែកផ្គត់ផ្គង់ប្រេងចេញពីមជ្ឈិមបូព៌ា ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្ដេជ្ញាថាអាមេរិកនឹងបន្តការវាយប្រហារអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៧,៨៧ ដុល្លារ ឬ ៧,៧៨% ដល់ ១០៩,០៣ ដុល្លារ/បារ៉ែល ខណៈប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ១១,៤២ ដុល្លារ ឬ ១១,៤១% ដល់ ១១១,៥៤ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង ២ ធ្លាប់ហក់ឡើងជិតដល់ ១២០ ដុល្លារ/បារ៉ែល កាលពីខែមីនា ក្រោយជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្ទុះឡើងនៅចុងខែកុម្ភៈ។
លោក ត្រាំ បាននិយាយថា អាមេរិកនឹងបង្កើនប្រតិបត្តិការយោធា ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាសម្រាប់ការបញ្ចប់ជន្លោះនោះទេ ហើយលោកក៏មិនបានផ្តល់ព័ត៌មានលម្អិតអំពីជំហានណាមួយដែលអាចនាំទៅដល់ការបើកច្រកសមុទ្រ ហ័រមូហ្ស ឡើងវិញនោះដែរ។
លោក ត្រាំ បាននិយាយថា៖ «យើងនឹងវាយប្រហារពួកគេឱ្យខ្លាំងក្នុងរយៈពេល ២-៣ សប្តាហ៍ខាងមុខ។ យើងនឹងនាំពួកគេត្រឡប់ទៅយុគសម័យថ្មវិញ ជាកន្លែងដែលពួកគេនៅ»។
ជុំវិញការវិវត្តចុងក្រោយ មន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ម្នាក់បាននិយាយថា អ៊ីរ៉ង់កំពុងរៀបចំពិធីសារជាមួយអូម៉ង់ ដើម្បីត្រួតពិនិត្យចរាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូហ្ស។
កន្លងមក អ៊ីរ៉ង់បានប្រកាសបិទច្រកហ័រមូហ្ស ដែលជាផ្លូវទឹកសំខាន់ដឹកជញ្ជូនប្រេង ២០% នៃតម្រូវការសកល ដើម្បីសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។ ការបើកច្រកសមុទ្រឡើងវិញបានក្លាយជាអាទិភាពសម្រាប់រដ្ឋាភិបាលនានានៅជុំវិញពិភពលោក ខណៈតម្លៃថាមពលបានហក់ឡើងខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


