សន្តិសុខសង្គម
អ្នកប្រចាំការនៅបេនឡានផ្សារច្បារអំពៅ រៀបចំគូសគំនូសចំណតរថយន្តឲ្យមានរបៀបរៀបរយ
ដើម្បីឲ្យមានរបៀបរៀបរយនៅក្នុងការគ្រប់គ្រងចំណតរបស់បេនឡានច្បារអំពៅ គេសង្កេតឃើញកម្មករប្រចាំការនៅបេនឡានមុខផ្សារច្បារអំពៅបានរៀបចំគូសគំនូសសម្រាប់ឲ្យរថយន្តភ្ញៀវចូលសំចតចៀសវាងឈប់រថយន្តគ្មានរបៀបរៀបរយ។

លោក ឡោ សុផល អ្នកប្រចាំការនៅចំណតរថយន្តច្បារអំពៅបានឲ្យដឹងថា ការគូសគំនូសសំគាល់នេះ គឺដើម្បីចូលរួមតាមការផ្សព្វផ្សាយរបស់អាជ្ញាធរមូលដ្ឋានក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ៣៦៩ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ឡោ សុផល បានបន្តថា ជារៀងរាល់ថ្ងៃកម្លាំងកម្មករ និងសន្តិសុខប្រចាំចំណតរថយន្តច្បារអំពៅ គឺតែងតែបញ្ចេញកម្លាំងរៀបចំសណ្តាប់ធ្នាប់ជាមួយអាជ្ញាធរមូលដ្ឋានដើម្បីបញ្ចៀសចរាចរណ៍កុំឲ្យកកស្ទះ។

បើតាមការបញ្ជាក់របស់លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានអះអាងថា កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់របស់លោកតែងរៀបចំសណ្តាប់ធ្នាប់លើកំណាត់ផ្លូវ៣៦៩ជារៀងរាល់ព្រឹកមិនដែលខកខានឡើយ ទោះបីថ្ងៃសម្រាកឬថ្ងៃបុណ្យ។
លោកចៅសង្កាត់ក៏បានឯកភាពលើការចូលរួមរៀបចំគំនូសចំណតរបស់អ្នកទទួលខុសត្រូវលើចំណតនេះទៀតផង។ហើយក្នុងនោះលោកចៅសង្កាត់បានសំណូមពរដល់ពលរដ្ឋដែលមានលំនៅដ្ឋានសង្ខាងផ្លូវ៣៦៩សូមចូលរួមលើបញ្ហាសណ្តាប់នេះផង ពិសេសការយកទំនិញមកដាក់លក់លើចិញ្ចើមផ្លូវ និងរំលោភលើផ្លូវសាធារណះបង្កឲ្យស្ទះចរាចរណ៍៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


