Connect with us

ព័ត៌មានជាតិ

តំណាងរាស្រ្តភ្នំពេញ ជំរុញឱ្យអាជ្ញាធរបន្តអនុវត្តវិធានការតឹងរឹងក្នុងការបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន

បានផុស

នៅ

អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ លោក កែប ជុតិមា បានជំរុញឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចបន្តរឹតបន្តឹង និងអនុវត្តវិធានការឱ្យបានតឹងរឹងក្នុងការបង្ក្រាបបទល្មើសនានាដែលកំពុងកើតមាននៅក្នុងមូលដ្ឋានរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងក្នុងពេលជួបសំណេះសំណាលជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌដង្កោ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ ថា កងកម្លាំងមានសមត្ថកិច្ចត្រូវបន្តរឹតបន្តឹង និងអនុវត្តវិធានការយ៉ាងតឹងរឹងក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងទប់ស្កាត់ក្រុមក្មេងទំនើង មិនឲ្យបង្កអសន្តិសុខក្នុងមូលដ្ឋាន។

លោក ក៏បានផ្តោតជាសំខាន់ទៅលើបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams) ដែលកំពុងកើតមាន និងប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយបានអំពាវនាវឱ្យមានវិធានការកាត់បន្ថយ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ដើម្បីការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោក កែប ជុតិមា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម