ព័ត៌មានអន្ដរជាតិ
ប្រធានសភាអ៊ីរ៉ង់៖ រចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់គួរតែត្រូវបង្កើតឡើងដោយគ្មានវត្តមានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល
ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ IRNA បានរាយការណ៍ថា ប្រធានសភាអ៊ីរ៉់ង់ លោក Mohammad Bagher Ghalibaf ដែលជាបុគ្គលមានឥទ្ធិពល១រូបរបស់អ៊ីរ៉ង់នាពេលបច្ចុប្បន្ន បានអះអាងពីស្វះស្វែងរកនូវសន្តិសុខតប្រកបដោយចិរភាពសម្រាប់អ៊ីរ៉ង់ពីជម្លោះសង្គ្រាមដែលបង្កឡើងដោយភាគីអាមេរិកនិងអ៊ីស្រាអែលកំពុងបន្តមកលើប្រទេសអ៊ីរ៉ង់។

លោក Ghalibaf ដែលពេលខ្លះត្រូវបានប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានដាក់ងារថា ជាអ្នកដើរតួចរចាជាមួយភាគីជម្លោះ បានសង្កត់ធ្ងន់លើ «សន្តិសុខប្រកបដោយចីរភាព» ជាអាទិភាពចម្បងរបស់អ៊ីរ៉ង់ ដោយព្រមានថាភាពតានតឹងដែលកំពុងបន្តនឹងនាំឱ្យមានការឆ្លើយតបកាន់តែទូលំទូលាយដែលផ្តោតលើផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
ថ្លែងជាមួយបណ្តាញទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា លោក Ghalibaf បានពិភាក្សាអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដោយកត់សម្គាល់ថា ទីក្រុងតេហេរ៉ង់បានរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នាបែបនេះជាមុន ហើយបានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការការពារខ្លួន។
ដោយសំដៅទៅលើលក្ខណៈនៃជម្លោះ លោកបាននិយាយថា «សង្គ្រាមនេះគឺជាសង្គ្រាមរបស់របប Zionist (ដែលប្រទេសតំបន់អារ៉ាប់សំដៅលើរបបគ្រប់គ្រងអ៊ីស្រាអែលបច្ចុប្បន្ន) ហើយអស្ថិរភាព និងការខូចខាតដែលបង្កឡើងនៅទូទាំងពិភពលោកគឺជាលទ្ធផលរបស់វា»។
លោក Ghalibaf បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ត្រូវបានបង្ខំឱ្យកំណត់គោលដៅមូលដ្ឋាន និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ដើម្បីរក្សាអត្ថិភាពរបស់ខ្លួន។
លោកបានព្រមានថា «ការកើនឡើងនៃភាពតានតឹងណាមួយប្រឆាំងនឹងអ៊ីរ៉ង់នឹងត្រូវបានឆ្លើយតបដោយការសម្រេចចិត្ត និងទូលំទូលាយប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់»។
ប្រធានសភាអ៊ីរ៉ង់ បានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់នៃស្ថិរភាពក្នុងតំបន់ ដោយបន្ថែមថា៖ «ការរក្សាសន្តិសុខក្នុងតំបន់ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសនានាក្នុងតំបន់ ហើយសន្តិសុខប្រកបដោយចីរភាពគឺជាអាទិភាពរបស់យើង»។
លោកបានបន្ថែមថា ប្រទេសក្នុងតំបន់អាចធានាផលប្រយោជន៍របស់ពួកគេដោយគ្មានការជ្រៀតជ្រែកពីបរទេសតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី។
លោក Ghalibaf បានសង្កត់ធ្ងន់បន្ថែមទៀតថា ដើម្បីសម្រេចបាននូវស្ថិរភាព ប្រភពសំខាន់ៗនៃភាពអសន្តិសុខនៅក្នុងតំបន់ត្រូវតែលុបបំបាត់ចោល ហើយរចនាសម្ព័ន្ធសន្តិសុខគួរតែត្រូវបានបង្កើតឡើងដោយគ្មានវត្តមានរបស់សហរដ្ឋអាមេរិក និងរបប Zionist (អ៊ីស្រាអែល)៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


