ព័ត៌មានអន្ដរជាតិ
ប្រធានសភាអ៊ីរ៉ង់៖ ត្រាំកំពុងអូសទាញជនជាតិអាមេរិក «ចូលឋាននរក»
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានលើកឡើងជាការឆ្លើយតបទៅនឹងឱសានវាទលើច្រកសមុទ្រ Hormuz ថា សង្គ្រាមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយអ៊ីរ៉ង់ កំពុងធ្វើឲ្យជីវិតជនជាតិអាមេរិកដ៏សាមញ្ញកាន់តែអាក្រក់ទៅៗដូច «ចូលទៅក្នុងឋាននរក»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន RT ចុះផ្សាយនៅថ្ងៃទី៦ មេសា។

នៅក្នុងការបង្ហោះនូវពាក្យអសុរោះមួយនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ លោកត្រាំ បានព្រមានថា អ៊ីរ៉ង់នឹង «រស់នៅក្នុងនរក» លុះត្រាតែ ផ្លូវទឹកដ៏សំខាន់នេះត្រូវបានបើកឡើងវិញសម្រាប់ការដឹកជញ្ជូននៅថ្ងៃអង្គារ។ លោកក៏បាននិយាយម្តងទៀតអំពីការគំរាមកំហែង ក្នុងការទម្លាក់គ្រាប់បែករោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់។
ជាការឆ្លើយតបនៅលើបណ្ដាញសង្គម X ប៉ុន្មានម៉ោងក្រោយលោកត្រាំបង្ហោះ លោក Qalibaf បានជំរុញឲ្យមេដឹកនាំអាមរិក បញ្ចប់អ្វីដែលលោកពិពណ៌នាថាជា «ល្បែងគ្រោះថ្នាក់» ដោយសរសេរសំដៅទៅលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលព្រមគ្នាថា« ចលនាមិនប្រុងប្រយ័ត្នរបស់អ្នកកំពុងអូសទាញអាមេរិកចូលទៅក្នុងឋាននរកដ៏រស់រវើកសម្រាប់គ្រួសារនីមួយៗ ហើយតំបន់ទាំងមូលរបស់យើងនឹងត្រូវឆេះដោយសារតែអ្នកទទូចឲ្យធ្វើតាមបញ្ជារបស់លោក Netanyahu »។
មន្ត្រីអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ទៀតថា «កុំយល់ច្រឡំ អ្នកនឹងមិនទទួលបានអ្វីតាមរយៈឧក្រិដ្ឋកម្មសង្គ្រាមនោះទេ»
ដោយឡែក លោក Mikhail Ulyanov បេសកជនរបស់រុស្ស៊ីប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនយល់ថា ទីក្រុងតេហេរ៉ង់នឹងទទួលយកតែកិច្ចព្រមព្រៀងដែលផ្អែកលើ «ការសម្របសម្រួលសមហេតុផល» មិនមែនជាឱសានវាទទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


