Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​​ ​ថា​ អ៊ីរ៉ង់​ប្រើ​គំរូមីស៊ីល​ផ្លោង​របស់​កូរ៉េ​ខាង​ជើង​បាញ់​មូល​ដ្ឋានយោធាអាមេរិក​

បានផុស

នៅ

​អ្នកជំនាញសហរដ្ឋ​អាមេរិក​​ បាន​ប្រាប់​សារព័ត៌មាន​​ Fox News ​នៅ​ថ្ងៃ​ចន្ទ​ថា ​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ឃ្លាំង​អាវុធ​មីស៊ីល​បាលីស្ទិក​ផ្លោង​របស់​អ៊ីរ៉ង់គឺ​​ជា​​​​​មីស៊ីល​ទទួលបាន​​ពីកូរ៉េខាងជើង ​រួមទាំង​អាវុធនិង​ប្រពន្ធ័ការពារ​សំខាន់​ៗ​​ជា​ច្រើន​ទៀត​​។​

លោក Bruce Bechtol ជាអ្នកនិពន្ធ​សៀវភៅ «Rogue Allies: ភាព​ជា​ដៃ​គូយុទ្ធសាស្ត្ររវាងអ៊ីរ៉ង់និង​កូរ៉េខាង​ជើង» ជាមួយលោក Anthony Celso ប្រាប់ Fox News ថា៖ «មីស៊ីល​ដែល​បាញ់​ចេញ​ពី​ទី​តាំង ​Diego Garcia គឺជាមីស៊ីល Musudan របស់​កូរ៉េ​ខាង​ជើង​។ អ៊ីរ៉ង់ទិញមីស៊ីលចំនួន ១៩គ្រាប់ ​ពីកូរ៉េខាងជើងហើយ​ទទួល​នៅ​ឆ្នាំ ​២០០៥ ។ ពួកគេមានសមត្ថភាពទាំង​នេះ​តាំងពីឆ្នាំ ២០០៥ មក​ម្ល៉េះ​ វា​មិនមែនជាអាវុធសម្ងាត់ទេ»។

មីស៊ីល​កូរ៉េខាង​ជើង។ រូបភាព៖ Mossad Commentary
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីរ៉ង់​បាន​បាញ់​មីស៊ីលផ្លោងពីរ​គ្រាប់ទៅលើមូលដ្ឋានយោធា​រួមគ្នា​​របស់​សហ​រដ្ឋ​អាមេរិកនិងចក្រភពអង់​គ្លេសនៅលើ​កោះ Diego Garcia កាល​ពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៦ ។

គួរ​បញ្ជាក់​ថា មូល​ដ្ឋាន​ Diego Garcia មាន​ទីតាំងស្ថិតនៅចម្ងាយ​ប្រហែល ​៤ ០០០ គីឡូ​ម៉ែត្រពី​អ៊ីរ៉ង់ ​វាជា​ចម្ងាយ​ទ្វេដងនៃ​ចម្ងាយ ២ ០០០ គីឡូម៉ែត្រដែលរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi និយាយថា មីស៊ីល​ផ្លោង​របស់អ៊ីរ៉ង់​បាន​បាញ់​កាល​ពីខែមុន។​ នេះ​បើយោង​តាម​កាសែត Wall Street Journal រាយការណ៍​នៅ​យប់​ថ្ងៃ​សុក្រ ដោយ​ដកស្រង់សម្តី​មន្ត្រីអាមេរិកច្រើនរូប។

លោក Bechtol ក៏ធ្លាប់​ផ្តល់​សម្ភាសន៍​ឱ្យ​ Fox News ម្តង​ហើយ​ថា មីស៊ីល​ផ្លោង​រយៈចម្ងាយខ្លីដែល​អ៊ីរ៉ង់បាញ់​ទៅកាន់គោលដៅ​របស់សហរដ្ឋ​អាមេរិក​ក្នុងរដ្ឋ​ឈូងសមុទ្រគឺ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ QIAM ​បង្កើត​ឡើង​ដោយកូរ៉េខាងជើង។

លោកបន្ថែមថា៖ « មីស៊ីល Shahab-៣ ថ្មី របស់​អ៊ីរ៉ង់​គឺស្ទើរ​តែ​ជា​ច្បាប់​ចម្លង​ពិតនៃ​មីស៊ីល No Dong [របស់កូរ៉េខាងជើង]»។

លោក Bechtol ពន្យល់ថា៖ «កូរ៉េខាងជើង​បាន​ចែក​រំលែក​ប្រព័ន្ធ No Dong ប្រហែល ១៥០​គ្រឿង​ទៅកាន់អ៊ីរ៉ង់​នៅចុងទសវត្សរ៍​ឆ្នាំ ១៩៩០ ។ ជាក់ស្តែង អ៊ីរ៉ង់​ពេញ​ចិត្ត​យ៉ាងខ្លាំងជាមួយ​នឹងសមត្ថ​ភាព​មីស៊ីល​​ដែល​កូរ៉េខាង​ជើង​បាន​ផ្តល់​ឱ្យពួក​គេ​ ដោយ​ធ្វើ​តាម​គំរូ​មុន​នៃ​រោង​ចក្រ Scud C ចុះកិច្ចសន្យាជាមួយ​ទីក្រុងព្យុងយ៉ាង(Pyongyang)​ ដើម្បី​សាង​សង់​រោងចក្រ No Dong ក្នុងប្រទេស​អ៊ីរ៉ង់។ កូរ៉េខាងជើងក៏​បានជួយអ៊ីរ៉ង់អភិវឌ្ឍប្រព័ន្ធ​មីស៊ីល Emad និង Ghadr ប្រើប្រាស់​ដើម្បីកំណត់គោលដៅអ៊ីស្រាអែលនិង​រដ្ឋនៅ​ឈូងសមុទ្រ ​នៅ​ឯរោងចក្រ No Dong ក្នុងទី​ក្រុង​តេហេរ៉ង​ផង​ដែរ​»។

លោក Bechtol សង្ខេបទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយ​និយាយថា៖ « កូរ៉េខាងជើងជាអ្នកលក់ហើយអ៊ីរ៉ង់​ជាអ្នកទិញ។ កូរ៉េ​ខាង​ជើងអភិវឌ្ឍ​គ្រឿង​បន្លាស់ទាំង​អស់​នៃប្រព័ន្ធអាវុធ ហើយអ៊ីរ៉ង់​បង់​ប្រាក់ដោយប្រើលុយសុទ្ធ​និងប្រេង»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម