Connect with us

ព័ត៌មានអន្ដរជាតិ

​អវកាសយានិក​ស្រ្តី​​ដំបូង​ រួមដំណើរ​ទៅ​​​ឋាន​ព្រះ​ចន្ទ​ បន្ទាប់​ពី​ជាង​៥០ឆ្នាំ​

បានផុស

នៅ

ពេល​និយាយ​ពី​វិស័យ​អវកាស​ប្រហែល​​មនុស្សភាគច្រើន​​គិត​ដល់​បុរស​មុន​គេ​ដែល​ស័ក្ដិ​សម​​និង​ទទួល​បាន​មុខ​ដំណែង​ណាមួយ​ក្នុង​លំហមាន​ចម្ងាយ​​រាប់​ម៉ឺន​​គីឡូ​ពី​​ភព​ដែន​ដី តែ​សម័យ​បច្ចុប្បន្ន​​ស្រ្តី​ជា​ច្រើន​មាន​សមត្ថ​ភាព​​អាច​បំពេញ​ការងារ​​តាម​​ក្តី​ស្រមៃ​របស់​ពួក​គេ​បាន​ មិន​ថាខាង​នយោបាយ យោធា បច្ចេក​វិទ្យា​ និង​វិស័យ​អវកាស​​នោះ​ទេ​។

សហរដ្ឋ​អាមេរិក​មាន​មោទនភាព​ចំពោះ លោក​ស្រី Christina Koch ជា​អវកាសយានិករបស់​អង្គការ​ NASA កំពុង​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ស្ត្រី​ដំបូង​គេ​ដែលបាន​ធ្វើដំណើរជុំវិញ​ឋានព្រះចន្ទ។

លោក ស្រី​ Christina Koch និង​មិត្ត​រួម​ក្រុម​​ក្នុង​យាន​អវកាស។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមសារព័ត៌មាន​ ABC News ផ្សាយ​ដើមខែមេសា ឆ្នាំ​២០២៦ លោកស្រី Koch អាយុ ៤៧ ឆ្នាំ ​ជា​ម្នាក់​ក្នុងចំណោម​មនុស្ស​៤នាក់​ ​នឹង​​ហោះ​ហើរ​​ជា​មួយ​​យាន​អវកាស Orion សម្រាប់​បេសកកម្ម Artemis II របស់ ​NASA ដែល​បាញ់បង្ហោះ​ទៅ​ឋាន​ព្រះ​ចន្ទ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ពី​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុង​រដ្ឋ Florida ក្នុង​រយៈពេល ១០ថ្ងៃ​នៃ​បេសកកម្ម​។

ដំណើរ​ដ៏​វែង​ឆ្ងាយ​ជាង​ ១ ១០២ ៤០០ គីឡូ​ម៉ែត្រ​ហោះ​ឆ្លង​កាត់​លំហរ​អាកាស​ទៅ​ឋាន​ព្រះ​ចន្ទ វា​ជាលើកទីមួយ​ក្នុងរយៈ​ពេលជាង៥០ឆ្នាំ សម្រាប់​អវកាស​យានិក​អាមេរិក​បាន​​ធ្វើដំណើរជុំវិញឋានព្រះចន្ទ។

ក្រៅពី Koch បេសកកម្មនេះ​ក៏មាន​អវកាសយានិកដទៃ​ទៀត​របស់ NASA ​ជា​ជន​ជាតិ​អាមេរិកគឺ លោក Reid Wiseman និង លោក Victor Glover ព្រមទាំង​អវកាសយានិករបស់​ទីភ្នាក់ងារអវកាស​កាណាដា លោក Jeremy Hansen ម្នាក់​ផងដែរ។

លោកស្រី Koch កើតនៅរដ្ឋ Michigan និងធំធាត់ក្នុងរដ្ឋ North Carolina ​ស្រ្តី​រូប​នេះ​មិន​មែនជាមនុស្សចម្លែក ចំពោះបេសកកម្ម NASA ដែលបានបង្កើតកំណត់ត្រានោះទេ។ លោកស្រីត្រូវបានជ្រើសរើស​ជាលើក​ដំបូង​ជា​អវកាសយានិក NASA ក្នុងឆ្នាំ២០១៣ ។ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ លោក​ស្រី​បង្កើតកំណត់​ត្រា​សម្រាប់​ការហោះហើរ​អវកាសយូរបំផុត​ ដោយ​ចំណាយពេល ៣២៨ថ្ងៃ​ជាប់ៗគ្នានៅក្នុងលំហ។

គួរ​បញ្ជាក់​ថា លោក​ស្រី​ Koch បញ្ចប់​ការដើរ​ក្នុងលំហអាកាស​នៅ​ឆ្នាំ​២០១៩ ចំនួន​៣​លើក ក្នុង​នោះ​មានតែ​ស្ត្រីប៉ុណ្ណោះដែលសរុប​រយៈ​ពេល៤២ ម៉ោងនិង១៥ នាទី។

អ្នក​ជំនាញ​កត់​ចំណាំជីវប្រវត្តិផ្លូវការ​របស់លោក​ស្រី​ថា៖ «ចំណុច​សំខាន់ៗ​មួយ​ចំនួនពីបេសកកម្មរបស់​ Koch រួមមាន​ការធ្វើមនុស្ស​យន្តដល់ភ្នាក់​ងារ​ Alpha Magnetic Spectrometer ការដាំដុះ​គ្រីស្តាល់​( crystals) ប្រូតេអ៊ីនសម្រាប់​ការស្រាវជ្រាវ​ឱសថនិងការសាកល្បង​ម៉ាស៊ីន​បោះពុម្ពជីវសាស្រ្ត ៣D ក្នុង​មីក្រូ​ទំនាញ»។

មុនទទួលភារ​កិច្ច Artemis II, លោក​ស្រីបម្រើ​ការជាប្រធានក្រុមចាត់តាំង​ក្នុងការិយាល័យ​អវកាសយានិក​របស់ NASA និង​ជា​ជំនួយ​ការ​សម្រាប់​សមាហរណកម្មបច្ចេកទេស​សម្រាប់​នាយកមជ្ឈមណ្ឌលនៅមជ្ឈមណ្ឌលអវកាសទៀត​ផង​។​

ចំណែកមុនពេល​ក្លាយជាអវកាសយានិក ប្រវត្តិ​វិស្វកម្មរបស់អវកាសយានិក​ស្រ្តី​រូបនេះ​ ​មានទាំង​ការអភិវឌ្ឍ​ឧបករណ៍​បេសកកម្មវិទ្យាសាស្ត្រ​អវកាសនិងវិស្វកម្ម​វាល​វិទ្យាសាស្ត្រ​ពីចម្ងាយ​នៅអង់តាក់ទិកនិងអាកទិក​ ​ជា​អ្នក​ពន្លត់អគ្គិភ័យ ស្វែងរក និងជួយសង្គ្រោះនៅ​ស្ថានីយ៍​ប៉ូល​អង់តាក់ទិក​ផង​ដែរ​​។

គួរ​បញ្ជាក់​ថា លោក​ស្រី Koch ទទួលបានសញ្ញាបត្របរិញ្ញា​បត្រ​វិទ្យា​សាស្ត្រ​ផ្នែកវិស្វកម្មអគ្គិសនីនិងរូបវិទ្យា ក៏ដូចជាសញ្ញាបត្រ​អនុបណ្ឌិត​វិទ្យាសាស្ត្រផ្នែក​វិស្វកម្មអគ្គិសនី​ពីសាកលវិទ្យាល័យ​រដ្ឋ North Carolina សហរដ្ឋ​អាមេរិក​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម