Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកចិត្របុរី ចុះណែនាំ​ពលរដ្ឋ​មិន​ឲ្យ​លក់ដូរ​លើ​ចំណីផ្លូវ និង​ក្រោមស្ពានមេគង្គក្រចេះ

បានផុស

នៅ

គណៈបញ្ជាការឯកភាពស្រុកចិត្របុរី ខេត្តក្រចេះ បានចុះណែនាំនិងធ្វើកិច្ចសន្យាដល់អ្នកលក់ដូរនៅក្រោមស្ពានមេគង្គក្រចេះ និងអ្នកលក់ដូរលើចំណីផ្លូវសាធារណៈតាមដងផ្លូវលេខ ៣៧៧ ក្រចេះ~ឆ្លូង នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេក រុន អភិបាលរងស្រុកចិត្របុរីបានឲ្យដឹងថា ក្នុងពេលចុះរៀបចំសណ្តាប់ធ្នាប់ ក្រុមការងារបានធ្វើការផ្សព្វផ្សាយអប់រំ ណែនាំ ដល់អ្នកលក់ដូរលើដីចំណីផ្លូវសាធារណៈ និងអ្នកលក់ដូរក្រោមស្ពានមេគង្គក្រចេះ​ឲ្យ​បញ្ចប់ការលក់នៅក្រោមស្ពាន ត្រូវរើរុះគ្រែ តុ រម៉ក លក់ដូរអោយផុតនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ជាកំហិត។

លោកអភិបាលរងស្រុកបានបន្តថា ការ​ចុះ​ណែនាំ​បានធ្វើកិច្ចសន្យាដល់អ្នកលក់ដូរចំនួន ១១ នាក់ ក្នុង​នោះ​ ៨ នាក់ ជាអ្នកលក់ដូងក្រោម​ស្ពាន ដែល​បានសន្យាឈប់លក់ដូរក្រោមស្ពានតទៀត និង ៣ នាក់ផ្សេងទៀត ជាអ្នកលក់ដូរលើចំណីផ្លូវសាធារណៈ និង​បាន​ធ្វើកិច្ចសន្យារុះរើឲ្យផុតពីចំណីផ្លូវ។

ការចុះរៀបចំសណ្ដាប់ធ្នាប់បែបនេះ ក្នុងគោលបំណងដើម្បីលើកស្ទួយសោភ័ណ្ឌភាពស្ពាន និងអាចបង្ការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ជាពិសេស នៅតំបន់នោះមានរថយន្តធំៗបទចុះបទឡើងផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម