សន្តិសុខសង្គម
បង្ហាញមុខជនសង្ស័យ ៣៥ នាក់ ជាសាធារណៈ ពាក់ព័ន្ធបទល្មើស ១០ ករណី
កាលពីព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ នេះ សមត្ថកិច្ចទាំង ០៥ ខណ្ឌ និង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននាំខ្លួនជនសង្ស័យចំនួន ៣៥ នាក់ ពាក់ព័ន្ធបទល្មើស ១០ ករណី ក្នុងនោះ ក៏មានចៅស្រី ០២ នាក់ ដែលចាក់សម្លាប់យាយបង្កើតខ្លួនឯង យកមកបង្ហាញមុខជាសាធារណៈរួមគ្នា បន្ទាប់ពីបញ្ចប់នីតិវិធី។


លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង អធិការរងខណ្ឌចំនួន ០៥ នាំខ្លួនជនសង្ស័យយកមកបង្ហាញជាសាធារណៈរួមគ្នា ដើម្បីប្រជាពលរដ្ឋបានឃើញមុខ។


លោកស្នងការរងព្រហ្មទណ្ឌ បានបន្តថា ក្នុងនោះរួមមាន ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ០១ ករណី ឃាត់ក្រុមក្មេងទំនើងចំនួន ១៥ នាក់ រហ័សនាមក្រុមធីម តូបចែ TJ និង ក្រុមធីមកាប់ស្លុយ KS , ខណ្ឌច្បារអំពៅ ឃាត់ខ្លួន ០៦ នាក់ មាន ០១ ករណីឃាតកម្ម ចាក់សម្លាប់យាយបង្កើតខ្លួនឯង , លួច ០២ ករណី , ប៉ុនប៉ងឃាតកម្ម ០១ ករណី , ខណ្ឌមានជ័យ ឃាត់ខ្លួន ០២ នាក់ លួច ០១ ករណី , ប៉ុនប៉ងឃាតកម្ម ០១ ករណី , ខណ្ឌដង្កោ ឃាត់ខ្លួន ០២ នាក់ លួច ០១ ករណី , ខណ្ឌចំការមន ឃាត់ខ្លួន ០២ នាក់ លួច ០១ ករណី , ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនក្មេងទំនើង ០៩ នាក់ ហិង្សា ០១ ករណី។


បច្ចុប្បន្ន ជនសង្ស័យទាំង ៣៥ នាក់ ត្រូវបាននគរបាលជំនាញ ធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៩ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៩ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


