ព័ត៌មានជាតិ
រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយវិស័យឯកជន ចែកអំណោយជូនពលរដ្ឋខ្វះខាត ៤០០ គ្រួសារ
រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយវិស័យឯកជនដែលកំពុងវិនិយោគនៅតំបន់ភូមិភាគឦសាន បានរៀបចំកម្មវិធីសប្បុរសធម៌ ចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៤០០ គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ថង សាវុន អភិបាលខេត្ត និងលោក CHEN HEJIAN អគ្គនាយកក្រុមហ៊ុន ម៉ឹងទ័រជីលី ហ្ស្វុងហ្គូស៊ាងម៉ៅឆេង ព្រមទាំងមានការចូលរួមពីមន្រ្តីរាជការជុំវិញខេត្ត។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅផ្សារទំនើបទីក្រុងពាណិជ្ជកម្មចិនមណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះវត្តមានក្រុមហ៊ុនដែលបានមកវិនិយោគនៅលើទឹកដីខេត្តមណ្ឌលគិរី និងបានចូលរួមសហការជាមួយអាជ្ញាធរក្រុងសែនមនោរម្យ និងរដ្ឋបាលខេត្ត ក្នុងការផ្តល់អំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៤០០ គ្រួសារ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

លោកក៏បានជំរុញឲ្យក្រុមហ៊ុនបន្តពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ថា ជនបរទេសណាដែលមកវិនិយោគ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ត្រូវបានគាំទ្រយ៉ាងពេញទំហឹង។ ដោយឡែក សម្រាប់ជនបរទេសដែលបើកក្រុមហ៊ុន ឬធ្វើអាជីវកម្មណាមួយដែលបង្កផលប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម នឹងមិនត្រូវបានអនុញ្ញាតជាដាច់ខាតឡើយ។

សូមជម្រាបថា ប្រជាពលរដ្ឋចំនួន ៤០០ គ្រួសារ ដែលទទួលបានអំណោយសប្បុរសធម៌ពីអគ្គនាយកក្រុមហ៊ុនផ្សារទំនើបពាណិជ្ជកម្មចិនខេត្តមណ្ឌលគិរី ក្នុងមួយគ្រួសារ ទទួលបាន មី ២ កេស ទឹកសុទ្ធ ១ កេស អង្ករ ១ បាវ ប្រេងឆា ១ ប៊ីដុង និងថវិកាចំនួន ១០ ដុល្លារ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


