បច្ចេកវិទ្យា
ឈ្វេងយល់អំពីបទល្មើសបច្ចេកវិទ្យា និងវិធីសាស្ត្រការពារខ្លួន
នៅក្នុងយុគសម័យឌីជីថល ការបោកប្រាស់តាមបណ្តាញសង្គមបានក្លាយជាបញ្ហាប្រឈមដ៏ធំជាសកល។ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាតែងតែប្រើប្រាស់រូបភាព និងវិធីសាស្ត្រថ្មីៗ ដើម្បីទាញយកផលប្រយោជន៍ពីទំនុកចិត្តរបស់ជនរងគ្រោះ។

ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចែករំលែកអំពីប្រភេទនៃបទល្មើសបច្ចេកវិទ្យាដែលកើតឡើងជារឿយៗ និងរបៀបការពារខ្លួន៖
I. ប្រភេទបទល្មើសបច្ចេកវិទ្យា
១. ការក្លែងអត្តសញ្ញាណ (Impersonation): ជនខិលខូចបង្កើតគណនីក្លែងក្លាយដោយប្រើរូបភាព និងឈ្មោះរបស់បុគ្គលល្បីៗ មន្ត្រីជាន់ខ្ពស់ ឬមិត្តភក្តិជិតស្និទ្ធ ដើម្បីផ្ញើសារមកខ្ចីប្រាក់ ឬសុំព័ត៌មានផ្ទាល់ខ្លួន។
២. ការផ្តល់រង្វាន់ក្លែងក្លាយ (Scams & Giveaways): ការផ្សព្វផ្សាយថាអ្នកឈ្នះរង្វាន់ធំ ឬផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ដោយគ្រាន់តែចុច Like ឬ Share ប៉ុន្តែតម្រូវឱ្យអ្នកបង់ “ប្រាក់កក់” ឬ “ថ្លៃសេវា” ជាមុន។
៣. ការគំរាមកំហែង និងការបំភ័យ (Extortion): ការផ្ញើសារបន្លាចថាគណនីរបស់អ្នកនឹងត្រូវបិទ ឬថាពួកគេមានរូបភាពអាស្រូវរបស់អ្នក លុះត្រាតែអ្នកចុចលើតំណភ្ជាប់ (Link) ឬវេរប្រាក់ឱ្យពួកគេ។
៤. ការលួចយកទិន្នន័យផ្ទាល់ខ្លួន (Phishing): ការផ្ញើ Link ដែលមានរូបរាងដូចគេហទំព័រពិតប្រាកដ (ដូចជា Facebook ឬ App ធនាគារ) ដើម្បីលួចយកលេខសម្ងាត់ (Password) នៅពេលអ្នកវាយបញ្ចូលព័ត៌មាន។

II. វិធីសាស្ត្រនៃការឆបោក
ដើម្បីជៀសវាងការធ្លាក់ក្នុងអន្ទាក់ អ្នកគួរកត់សម្គាល់សញ្ញាព្រមានដូចជា៖
• ការបង្ខំឱ្យធ្វើសកម្មភាពភ្លាមៗ៖ ប្រើពាក្យដូចជា “ប្រញាប់ឡើង” ឬ “ឱកាសចុងក្រោយ” ដើម្បីកុំឱ្យអ្នកមានពេលគិតពិចារណា ឬពិគ្រោះជាមួយអ្នកដទៃ។
• ការសន្យាផ្តល់ផលប្រយោជន៍ខ្ពស់ខុសធម្មតា៖ ការផ្តល់នូវអត្ថប្រយោជន៍ច្រើនលើសលប់ តែងតែជានុយរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា។
• ការសួររកព័ត៌មានឯកជន៖ ជនខិលខូចបន្លំខ្លួនដើម្បីស៊ើបសួររកព័ត៌មានដូចជា៖ ឈ្មោះ, ថ្ងៃខែឆ្នាំកំណើត, លេខទូរស័ព្ទ, លេខសម្ងាត់គណនី ឬលេខកូដផ្ទៀងផ្ទាត់ (OTP) តាមរយៈសារ ឬការហៅទូរស័ព្ទ។
III. វិធីសាស្ត្រការពារខ្លួន
១. ផ្ទៀងផ្ទាត់អត្តសញ្ញាណ៖ បើសិនជាមានមិត្តភក្តិ ឬសាច់ញាតិឆាតមកខ្ចីប្រាក់ គួរខលទៅសួរនាំតាមលេខទូរស័ព្ទផ្ទាល់ខ្លួន ឬជួបមុខផ្ទាល់ដើម្បីបញ្ជាក់ព័ត៌មាន។
២. កំណត់មុខងារផ្ទៀងផ្ទាត់ពីរជាន់ (Two-Factor Authentication): ការបើកមុខងារនេះគឺជាវិធីសាស្ត្រដ៏រឹងមាំបំផុតដើម្បីការពារគណនី ទោះបីជាជនខិលខូចដឹងលេខសម្ងាត់របស់អ្នកក៏ដោយ ក៏ពួកគេមិនអាចចូលប្រើប្រាស់បានដែរ។
៣. កុំចុចលើតំណភ្ជាប់ (Link) គ្មានប្រភពច្បាស់លាស់៖ ជៀសវាងការចុចលើ Link ដែលផ្ញើមកតាមរយៈសារ (SMS) ឬការផ្សាយពាណិជ្ជកម្មដែលពុំមានប្រភពត្រឹមត្រូវ។
ប្រសិនបើឃើញគណនី ឬការបង្ហោះដែលមានលក្ខណៈបោកប្រាស់ សូមធ្វើការ Report ឬ Block និងរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ច៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


