ព័ត៌មានជាតិ
កាលថ្ងៃសុក្រ លោក ត្រាំ សន្យាបើកច្រក Hormuz ដោយគ្មានអ៊ីរ៉ង់ ប៉ុន្តែនៅថ្ងៃអាទិត្យ បញ្ជាឲ្យបិទខ្ទប់ទាំងស្រុង
ជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ចុងក្រោយក្តៅបំផុតគឺនៅ ច្រកហូរមូស (Hormuz) ដែលជាចំណុចឆ្លងកាត់នៃនាវាដឹកប្រេងចេញពីតំបន់មជ្ឈិមបូព៌ាទៅកាន់ទីផ្សារសកលលោក បន្ទាប់ពីអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានបរាជ័យក្នុងការព្រមព្រៀងគ្នាក្នុងការចរចាមិនផ្ទាល់មុខនៅប្រទេសប៉ាគីស្ថាន។

ការប្រែប្រួលដ៏ឆាប់រហ័សនៃការសម្រេចរបស់ប្រទេសធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងជម្លោះជាមួយអ៊ីរ៉ង់ ដែលធ្វើឲ្យមានភាពតានតឹងទូទាំងមជ្ឈិមបូព៌ា និងស្ទើរជុំវិញសកលលោក នាពេលចុងក្រោយនេះ គឺ លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យកងទ័ពជើងទឹកអាមេរិក បិទច្រកហូរមូសទាំងស្រុង។
កាលពីថ្ងៃសុក្រទី១០មេសា ពោលគឺ១ថ្ងៃមុនការចរចាជាមួយអ៊ីរ៉ងនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា «នឹងបើក» ច្រកសមុទ្រ Hormuz ឡើងវិញ «ដោយមាន ឬគ្មាន» កិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ ហើយថា អាទិភាពចម្បងរបស់លោកនៅក្នុងកិច្ចចរចាសន្តិភាពគឺធានាទីក្រុងតេហេរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន reuters. លោកត្រាំ និយាយកាលពីពេលនោះថា៖«យើងនឹងបើកឈូងសមុទ្រឡើងវិញ ដោយមាន ឬគ្មានពួកគេ ឬច្រកសមុទ្រដូចដែលពួកគេហៅវា។ ខ្ញុំគិតថា វានឹងដំណើរការយ៉ាងលឿន ហើយប្រសិនបើ វាមិនដំណើរការទេ យើងនឹងអាចបញ្ចប់វាបាន។ ហេតុដូច្នេះ យើងនឹងបើកវាឆាប់ៗនេះ»។
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


