ព័ត៌មានអន្ដរជាតិ
វៀតណាមកាត់ពន្ធលើប្រេងឥន្ធនៈទាំងអស់ត្រឹម ០% ដល់ខែមិថុនា
រដ្ឋសភាវៀតណាម (NA) បានអនុម័តការកាត់បន្ថយពន្ធទាក់ទងនឹងប្រេងឥន្ធនៈទាំងអស់ដល់សូន្យភាគរយ (០%) រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ដើម្បីបន្ធូរបន្ថយសម្ពាធតម្លៃ ធ្វើឱ្យទីផ្សារមានស្ថិរភាព និងគាំទ្រដល់កំណើនសេដ្ឋកិច្ច ចំពេលទីផ្សារថាមពលសកលធ្លាក់ចូលទៅក្នុងអស្ថិរភាពធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញកាសែត VnExpress។

ពន្ធទាំងអស់លើសាំង ប្រេង និងប្រេងឥន្ធនៈអាកាសចរណ៍ រួមទាំងពន្ធការពារបរិស្ថាន ពន្ធលើតម្លៃបន្ថែម (VAT) និងពន្ធលើការប្រើប្រាស់ពិសេស នឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ ក្រោមសេចក្តីសម្រេចដែលអនុម័តដោយរដ្ឋសភាកាលពីថ្ងៃអាទិត្យ។
គោលនយោបាយនេះ នឹងចូលជាធរមានចន្លោះពីថ្ងៃទី ១៦ មេសា ដល់ថ្ងៃទី ៣០ មិថុនា។
អាជីវកម្ម និងអ្នកនាំចូលប្រេងសាំង ផលិតផលប្រេង រួមទាំងប្រេងម៉ាស៊ូត ប្រេង Kerosene និងប្រេង Mazut និងប្រេង យន្តហោះ នឹងមិនតម្រូវឱ្យប្រកាស ឬបង់ពន្ធលើតម្លៃបន្ថែម (VAT) នៅដំណាក់កាលនាំចូល ឬដំណាក់កាលលក់នោះទេ។
ក្នុងស្ថានភាពអាសន្ន រដ្ឋាភិបាលអាចកែសម្រួលរយៈពេលនៃគោលនយោបាយ ហើយរាយការណ៍ទៅរដ្ឋសភានៅសម័យប្រជុំដែលនៅជិតបំផុត។
គេមើលឃើញថា ជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា បានប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារថាមពលពិភពលោក រួមទាំងវៀតណាមផងដែរ ដែលជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង។
ជាការឆ្លើយតប រដ្ឋាភិបាលវៀតណាមបានដាក់ចេញវិធានការផ្សេងៗ ដើម្បីគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ និងគាំទ្រដល់អាជីវកម្ម និងអ្នកប្រើប្រាស់ រួមទាំងការប្រើប្រាស់មូលនិធិស្ថិរភាពតម្លៃជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


