សន្តិសុខសង្គម
ថ្ងៃចូលឆ្នាំទី១ អាវុធហត្ថក្រុងក្រចេះ បង្ក្រាបក្រុមក្មេងទំនើង ១២នាក់ ដកហូតម៉ូតូ១១គ្រឿង
កម្លាំងអាវុធហត្ថក្រុងក្រចេះ ដឹកនាំផ្ទាល់ដោយលោក ទេព ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បានធ្វើការបង្ក្រាបក្រុមក្មេងទំនើងចំនួន ១២នាក់ ដែលបានប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស និងបើកបរក្នុងល្បឿនលឿនក្នុងទីប្រជុំជន ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ក្នុងការចុះបង្ក្រាបនេះ ធ្វើឡើងនារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃទី១នៃវិធីបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិ។ ក្នុងនោះឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន ១២នាក់ និងម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំង ខុសបច្ចេកទេសចំនួន ១១គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្មេងទំនើងទាំងអស់ រួមទាំងម៉ូតូ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីធ្វើការអប់រំណែនាំ ដោយក្នុងការណែនាំនោះ ត្រូវឃាត់ខ្លួនមនុស្ស រយៈពេល ៤៨ម៉ោង។

យោងតាមរបាយការណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តក្រចេះ បង្ក្រាបករណីក្មេងទំនើង បានចំនួន១៦លើក ឃាត់ក្មេងទំនើង ៤០នាក់ ម៉ូតូ ៣៦គ្រឿង។ ចំពោះក្មេងទំនើង ប្រើវិធានការអប់រំ អាណាព្យាបាលធានាយកទៅអប់រំបន្តនៅផ្ទះ បន្ទាប់ពីឃាត់ខ្លួន ៤៨ម៉ោង។ ចំពោះវត្ថុតាង ម៉ូតូ ដែលខុសលក្ខណៈបច្ចេកទេស បានឃាត់ទុករយៈពេលមួយខែ ទើបឱ្យម្ចាស់យកសម្ភារៈមកដោះដូរតាមលក្ខណៈបច្ចេកទេសទើបប្រគល់ជូនវិញ៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


