Connect with us

កីឡា

ក្នុងប្រវត្តិសាស្ត្រ World Cup មានតែក្រុម អាស៊ី មួយគត់ ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

បានផុស

នៅ

ក្នុងប្រវត្តិសាស្ត្របាល់ទាត់ជើងឯកពិភពលោក (World Cup) មានតែក្រុមមកពីទ្វីប អាស៊ី មួយគត់ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នោះគឺក្រុមបាល់ទាត់​ជម្រើសជាតិ កូរ៉េខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង

នៅពេលនិយាយអំពីក្រុមជម្រើសជាតិមានភាពខ្លាំងក្លាបំផុតនៅ អាស៊ី បច្ចុប្បន្ន អ្នកគាំទ្របាល់ទាត់តែងតែនឹកឃើញមុនគេដល់ក្រុមសាំមូរ៉ៃ ជប៉ុន។ ទោះបីជាយ៉ាងណា ក្រុមដែលបានបំបាក់ជម្រើសជាតិ អាល្លឺម៉ង់ កាលពី World Cup 2022 មួយនេះ មិនធ្លាប់​បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ ប៉ុន្តែសមិទ្ធផលល្អបំផុតរបស់ពួកគេ បានឡើងត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ កាលពីឆ្នាំ ២០០២ ២០១០ ២០១៨ និង ២០២២។

ក្រុមជម្រើសជាតិ ជប៉ុន

គិតត្រឹមពេលនេះ មានតែក្រុមជម្រើសជាតិ កូរ៉េខាងត្បូង មួយគត់ ដែលជាក្រុមមកពី អាស៊ី ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមរហស្សនាមខ្លាដំបង ធ្វើបានកំណត់ត្រានេះកាលពីឆ្នាំ ២០០២ ដែលពេលនោះពួកគេធ្វើជាសហម្ចាស់ផ្ទះជាមួយ ជប៉ុន។ ពួកគេបានចំណាត់ថ្នាក់លេខ ៤ បន្ទាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់ អាល្លឺម៉ង់ ០-១ និងនៅវគ្គដណ្តើមចំណាត់ថ្នាក់លេខ ៣ ចាញ់ក្រុម តួកគី ២-៣។

នេះជាស្ថិតិដ៏ល្អបំផុតរបស់ កូរ៉េខាងត្បូង ដែលជាក្រុមតំណាងទ្វីប អាស៊ី ក្នុងពាន World Cup។ ក្រៅពីនោះ ពួកគេភាគច្រើនធ្លាក់នៅវគ្គក្នុងពូល លើកលែងតែនៅឆ្នាំ ២០១០ និង ២០២២ ប៉ុណ្ណោះ ដែលបានឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយ៕

ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម