ព័ត៌មានជាតិ
មន្ទីរការងារខេត្តបាត់ដំបង ចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងសុវត្ថិភាពនៃការធ្វើចំណាកស្រុកដល់ពលរដ្ឋនៅតាមបន្ទាត់ព្រំដែន
ដើម្បីផ្សព្វផ្សាយពីឱកាសការងារដ៏សម្បូរបែបនៅក្នុងស្រុក និងបញ្ចៀសការធ្វើចំណាកស្រុកដោយខុសច្បាប់ មន្ត្រីនៃមន្ទីរការងារខេត្តបាត់ដំបង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងសុវត្ថិភាពនៃការធ្វើចំណាកស្រុកជូនដល់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន។

លោក មាស ដារ៉ា ប្រធានមន្ទីរការងារខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា ជារៀងរាល់សប្តាហ៍ មន្ត្រីនៃមន្ទីរការងារខេត្តបាត់ដំបងតែងតែចុះផ្សព្វផ្សាយព័ត៌មានស្តីពីឱកាសការងារ ចែកខិត្តប័ណ្ណ និងផ្តល់នូវលេខទំនាក់ទំនងជូនដល់ប្រជាពលរដ្ឋ អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងណែនាំពីការធ្វើចំណាកស្រុកដោយស្របច្បាប់ដល់អ្នកដែលមានបំណងចង់ធ្វើការចំណាកស្រុក នៅតាមស្រុកជាច្រើនជាប់បន្ទាត់ព្រំដែនដូចជាស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក និងមណ្ឌលទទួលពលករកំរៀង។


លោក អះអាងថា «មន្ទីរការងារខេត្តបាត់ដំបងបានរៀបផែនការផ្សព្វផ្សាយជារៀងរាល់សប្តាហ៍ដើម្បីចុះផ្សព្វផ្សាយពីឱកាសការងារ និងសុវត្ថិភាពនៃការធ្វើចំណាកស្រុកដោយស្របច្បាប់ ជូនដល់ពលរដ្ឋខ្មែរដែលរស់នៅជាប់បន្ទាត់ព្រំដែនដូចជាស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងមណ្ឌលទទួលពលករកំរៀង ដោយក្នុងនោះយើងក៏បានផ្តល់លេខទំនាក់ទំនងរបស់មន្ទីរ និងលេខ ១២៩៧ ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមដល់ពួកគាត់ក្នុងការរកការងារធ្វើ»។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការចុះផ្សព្វផ្សាយជាបន្តបន្ទាប់របស់មន្ទីរការងារតាមខេត្តនៅតាមបន្ទាត់ព្រំដែន បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការធានានូវការទទួលបានការងារធ្វើរបស់ពលរដ្ឋខ្មែរ និងការបញ្ចៀសនូវការធ្វើចំណាកស្រុកខុសច្បាប់។

អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា៖ «ការផ្សព្វផ្សាយរបស់មន្ទីរការងារតាមខេត្ត គឺយុទ្ធសាស្ត្រភ្លៀងរលឹម ដែលដាក់ចេញដោយឯកឧត្តមរដ្ឋមន្ត្រី ជាសេនាធិការជូនរាជរដ្ឋាភិបាលដើម្បីធានាថាពលរដ្ឋខ្មែរទទួលបានការងារធ្វើគ្រប់ៗគ្នា»។
បន្ថែមពីនេះ លោក ស៊ុន មេសា សូមអំពាវនាវដល់ពលរដ្ឋខ្មែរដែលរស់នៅតាមបន្ទាត់ព្រំដែន សូមសិក្សាស្វែងយល់ឱ្យបានច្បាស់ពីការធ្វើចំណាកស្រុក មុននឹងជឿការអូសទាញពីអ្នកដទៃ ជៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ និងស្វែងរកការងារធ្វើនៅក្នុងស្រុកដែលមានភាពសម្បូរបែបជាង មានអត្ថប្រយោជន៍ និងសុវត្ថិភាពជាង៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


