Connect with us

ព័ត៌មានជាតិ

ក្លិនស្អុយចេញ​ពី​កាកសំណល់​ហាងផឹកស៊ីមួយកន្លែង បង្ក​ផល​ប៉ះពាល់អារម្មណ៍ពលរដ្ឋក្នុងក្រុង​បាត់ដំបង

បានផុស

នៅ

កាកសំណល់ដែលមានក្លិនស្អុយអសោចស្ថិតនៅជិតហាងផឹកសុីមួយកន្លែងដែលមានយីហោ (ដៃបង) មានទីតាំងនៅតាម​បណ្តោយផ្លូវក្រវ៉ាត់ក្រុង ផ្លូវក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង បានបង្កជាក្លិនស្អុយអសោច ដែល​​នាំ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ជិតក្បែររួមអ្នកដំណើរផងបានត្អួញត្អែរនិងរិះគន់ថា អាជ្ញាធរសង្កាត់មិនបានគិតដល់សុខភាពរបស់ពួកគេ ដែលរស់​នៅ​ប្រចាំថ្ងៃ ដោយប្រឈមក្លិនស្អុយរាល់យប់ថ្ងៃ ធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ចាន់ នី ដែលតែងតែដឹកកូនទៅរៀនរាល់ថ្ងៃ ហើយឆ្លងកាត់គំនរកាកសំណល់នេះបាននិយាយថា ក្នុងមួយថ្ងៃៗឲ្យ​តែឆ្លងកាត់ទីតាំងកាកសំណល់នេះ អ្នកស្រីពិបាកទ្រាំណាស់។

ពលរដ្ឋលើកជាចម្ងល់ «តើហេតុអ្វីបានអាជ្ញាធរមិនចុះពិនិត្យ និងដឹកជញ្ជូនចេញឲ្យបានឆាប់ ហើយទុករហូតដល់មានក្លិនអសោច ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសលើក្មេងតូចៗបែប​នេះ?។

ចំណែកម្ចាស់ហាងខាងលើ​ក៏មិនខ្វល់ខ្វាយរឿងក្លិននិងនៅតែបន្តបោះចោលកាកសំណល់បន្ថែមទៀត ខណះដែល​កាកសំណល់​ទាំង​នេះបានកើតឡើងតាំងពីមុនចូលឆ្នាំ ហើយពលរដ្ឋដែលនៅក្បែរបានប្រាប់ថា កាកសំណល់នេះបានបង្កឡើង​ពីហាងផឹកសុីនៅទីនោះ គិតតែបោះចោលដោយមិនគឹតពីសុខភាពអ្នកភូមិរស់នៅប្រចាំថ្ងៃ។

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរសង្កាត់រតន: ជួយប្រមូលដឹកជញ្ជូនចេញឲ្យបានឆាប់រហ័សមុនរដូវវស្សាចូលមកដល់។

​ជុំវិញកាកសំណល់​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ អាជ្ញាធរសង្កាត់ថា អត់ទាន់បានដឹងថាមានគំនរកាកសំណល់នេះទេ ចាំ​ឲ្យខាងអនាម័យក្រុងចុះពិនិត្យមើល និងចុះណែនាំដល់ម្ចាស់ហាងផងដែរ​៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម