KPT+
ហេតុផលដែលអ្នកគួរជ្រើសរើស ធ្វើតាមក្ដីសុបិនរបស់ខ្លួនឯង
ដើរតាមក្ដីសុបិនគឺជាអាថ៌កំបាំងមួយនៃការរស់នៅប្រកបដោយសុភមង្គល។ វាគឺជាផ្លូវជីវិតដែលអ្នកមិនដែលសោកស្ដាយក្នុងការជ្រើសរើស។
ទោះយ៉ាងណា អ្នកគួរតែធ្វើការជ្រើសរើសដោយខ្លួនឯង ហើយព្យាយាមឲ្យអស់ពីសមត្ថភាព កុំឲ្យមានឥទ្ធិពលពីអ្នកដែលនៅជុំវិញខ្លួនមកជាឧបសគ្គឲ្យសោះ។
នេះជាហេតុផល ដើម្បីធ្វើតាមក្ដីសុបិនខ្លួនឯង ជាជាងមិនបានរើស៖
១. មានសុភមង្គល

មូលហេតុជាក់ស្ដែងដែលធ្វើតាមក្ដីសុបិន គឺដោយសារតែ អ្នកនឹងសប្បាយចិត្តជាងការដែលមិនបានធ្វើតាមសុបិនខ្លួនឯង។ ធ្វើអ្វីដែលអ្នកចូលចិត្តនិងស្រលាញ់ អ្វីដែលអ្នកធ្វើគឺជាអាថ៌កំបាំងសម្រាប់ភាពជោគជ័យនៃអាជីព និងជាជំនាញពិតប្រាកដមួយឆ្ពោះទៅរកលទ្ធផល។
កុំបោះបង់ចោលក្ដីសុបិន ហើយកុំព្រោះតែមនុស្សជុំវិញខ្លួននិយាយមិនល្អពីសុបិនរបស់អ្នកឲ្យសោះ។
២. អ្នកនឹងតស៊ូជម្នះវាឲ្យបាន
ដើម្បីប្រកាន់ខ្ជាប់នូវសុបិន វិធីរបស់អ្នកគឺមិនងាយបោះបង់វាចោល ដោយដឹងថាអាជីពដែលអ្នកបានជ្រើសរើស គឺជាអាជីពមួយ ដែលមានក្នុងសុបិន ហើយនឹងបន្តធ្វើការ សូម្បីតែពេលលំបាកក៏ដោយ។
៣. បង្ហាញអ្នកដទៃខុសមួយគ្រា

ការពិតដែលថា អ្នកកំពុងដើរតាមក្ដីសុបិន ហើយនឹងមានអ្នកដែលនៅជុំវិញខ្លួនស្ទើរតែទាំងអស់ ប្រាកដជានិយាយមិនល្អឬបំបាក់ទឹកចិត្តយើងមិនខាន។
ផ្ទុយទៅវិញ សម្រាប់មនុស្សមួយចំនួន នេះអាចជាបញ្ហាប្រឈមនិងការលើកទឹកចិត្ត ក្នុងការបន្តការងាររបស់យើង។ ប៉ុន្តែត្រូវតែធ្វើវាឲ្យបាន ទោះបង្ហាញពួកគេខុសមួយគ្រាក៏ដោយ។
៤. មិនមានការសោកស្ដាយ
រើសតាមក្ដីសុបិនដែលខ្លួនស្រលាញ់ ទោះខុសឬត្រូវ អ្នកក៏មិនចាំបាច់ស្ដាយក្រោយ ជាងមិនបានរើសយកវា។ ដូច្នេះ ស្ថិតក្នុងគ្រានេះ អ្នកនឹងចែករំលែកភាពលំបាកទាំងនោះ ហើយនឹងចងចាំតម្លៃរបស់វា និងមានមោទនភាពនៅអ្វីដែលខ្លួនឯងបានរើសយក។
៥. រស់នៅជាមួយអារម្មណ៍នៃការផ្សងព្រេង

អ្នកមិនអាចទស្សន៍ទាយបានទេថា តើនឹងមានអ្វីកើតឡើងចំពោះអ្នកនៅតាមផ្លូវ ឆ្ពោះទៅក្ដីសុបិនមួយនោះ។ ប៉ុន្តែនេះគឺជាអ្វីដែលធ្វើឲ្យជីវិតរបស់អ្នករំភើប និងរីករាយ។
ការតស៊ូនិងដោះស្រាយ ជាមួយនឹងការផ្លាស់ប្ដូរហេតុការណ៍ ដែលមិនបានគិតទុកគឺជាបទពិសោធន៍ដ៏រំភើប ដែលគួរនឹងចងចាំ។
៦. ចេញពីតំបន់សុខស្រួល (Comfort Zone)
វិធីនេះអ្នកនឹងលែងរស់នៅក្នុងតំបន់សុខស្រួលទៀតហើយ។ អ្នកនឹងត្រូវបំពេញការភ័យខ្លាច ហើយដោះស្រាយបញ្ហាប្រឈម ដែលនឹងកើតឡើងនៅលើផ្លូវរបស់អ្នក។
៧. ស្គាល់ខ្លួនឯងកាន់តែច្បាស់

នៅពេលដោះស្រាយបញ្ហាលំបាក អ្នកនឹងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីខ្លួនឯង ការភ័យខ្លាច ភាពខ្លាំង ភាពទន់ខ្សោយ និងសក្ដានុពលដែលអ្នកមិនបានដឹង នឹងត្រូវបង្ហាញរួមគ្នាក្នុងពេលតែមួយ។ នេះជាមូលហេតុដែលអ្នកគួរតែជ្រើសរើស ក្ដីសុបិនខ្លួនឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នៅម្នាក់ឯងបង្រៀនឲ្យចេះដោះស្រាយបញ្ហាប្រឈមនានាដោយឯករាជ្យ
ចុចអាន៖វាយបកលើមនុស្សដែលនិយាយបំពានយើង ប្រើវិធីទាំងនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


