ព័ត៌មានអន្ដរជាតិ
លោក Rubio៖ តាមពិត អាមេរិកក៏ដឹងដែរ ថា អ៊ីស្រាអែល វាយប្រហារលីបង់ ពេលមានបទឈប់បាញ់
រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានបញ្ជាក់យ៉ាងច្បាស់ថា ពិតណាស់! លោកដឹង អំពីការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសលីបង់ ក្នុងពេលមានបទឈប់បាញ់ ប៉ុន្តែលោកមិនឃាត់ទេ ដោយគ្រាន់តែប្រាប់ឲ្យវាយប្រហារ ដោយសមាមាត្រ និងចំគោលដៅប៉ុណ្ណោះ ព្រោះតែក្រុមហេសបូឡា ធ្វើសកម្មភាពមិនស្រួល។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងផ្សាយដោយ CNN នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ លោក Rubio និយាយថា មែនហើយ ពិតជាមានករណីបែបនេះមែន។ អ៊ីស្រាអែល បានវាយប្រហារលីបង់ ក្នុងពេលមានបទឈប់ដ៏ផុយស្រួយ ប៉ុន្តែអាមេរិក ជំរុញឲ្យអ៊ីស្រាអែល ត្រូវបាញ់ឲ្យចំគោលដៅ និងសមាមាត្រ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខការទូតអាមេរិក ហាក់ចោទប្រកាន់ក្រុមហេសបូឡា ថាជាអ្នកបំពានបទឈប់បាញ់មុន ដោយអះអាងថា៖ «នៅក្នុងកិច្ចព្រមព្រៀង អ្វីដែលច្បាស់ក្រឡែតនោះគឺថា ប្រសិនបើក្រុមហេសបូឡា រៀបនឹងបាញ់គ្រាប់រ៉ុកកែត ដាក់អ៊ីស្រាអែល និងដាក់ភូមិឋាននានានៅភាគខាងជើង នោះ អ៊ីស្រាអែលមានសិទ្ធិក្នុងការដោះស្រាយបញ្ហា មុនពេលវាកើតឡើងបាន»។
សូមជម្រាបជាថ្មី បទឈប់បាញ់អ៊ីស្រាអែ-លីបង់ ចាប់អនុវត្តដំបូង នៅថ្ងៃទី១៦ ខែមេសា ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយលោកបង្ហាញក្ដីសង្ឃឹមថា បទឈប់បាញ់នេះ គឺជា «ជំហានដ៏សំខាន់» ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព កាន់តែធំជាមួយអ៊ីរ៉ង់និងទប់ស្កាត់សង្គ្រាមតំបន់។
ក្រោយមក ប្រមុខសេតវិមាន ក៏ប្រកាសបន្តបទឈប់បាញ់ រយៈពេល១០ថ្ងៃទៀត ប៉ុន្តែទាំងអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ សុទ្ធតែចោទដាក់គ្នាថា រំលោភបំពាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


