Connect with us

ព័ត៌មានជាតិ

អង្គការស្នាមញញឹមកម្ពុជា នឹងរៀបចំកម្មវិធីវះកាត់អ្នកជំងឺពិការភាពមុខមាត់ ឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

បានផុស

នៅ

អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីវះកាត់ ដោយឥតគិតថ្លៃ ជូនដល់អ្នកជំងឺដែលមានបញ្ហា បបូរមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអង្គការស្នាញញឹម ការវះកាត់នេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ កាលបរិច្ឆេទពិនិត្យ និងចុះឈ្មោះ គឺនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ អ្នកដែលមានតម្រូវការ ឬបញ្ហាមុមាត់ខាងលើ អាចទៅទទួលសេវាវះកាត់ឱ្យបានទាន់ពេលវេលា ដើម្បីស្នាមញញឹមដ៏ស្រស់ស្អាត។

សូមជម្រាបដែរថា កម្មវិធីវះកាត់នេះ រៀបចំធ្វើឡើងដោយមានការគាំទ្រពី Rotary Club of Likas Bay, Kuching Central, Senawang, Batu Pahat, Dancing with the Moon and និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ។ សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងតាមរយៈលេខតេឡេក្រាម៖ ០១២ ៦៥៥ ៧៨៦ ឬទូរសព្ទ៖ ០២៣ ២១១ ៤០៥/ ០៩៦ ៨៤៦ ៦៩៩១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម