ព័ត៌មានជាតិ
រស់ ដា មកពីខេត្តស្វាយរៀង ជាម្ចាស់ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ
យុវសិស្ស រស់ ដា សិស្សមកពីវិទ្យាល័យ ហ៊ុន សែន ពងទឹក ស្រុករំដួល បានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ គឺទទួលបាន “ចំណាត់ថ្នាក់លេខ១” ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរប្រចាំឆ្នាំ២០២៦។

យោងតាមប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ រស់ ដា គឺជាម្ចាស់ជ័យលាភីមេដាយ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាព និងចំណេះដឹងផ្នែកអក្សរសាស្ត្រជាតិ។ តាមរយៈសមិទ្ធផលនេះ កញ្ញា រស់ ដា នឹងទទួលបាន មេដាយ និងប័ណ្ណសរសើរ ព្រមទាំងពានរង្វាន់កិត្តិយស ប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន ៣ ៥០០ ០០០ រៀល ពីរាជរដ្ឋាភិបាល។
ជោគជ័យរបស់ រស់ ដា មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ ហ៊ុន សែន ពងទឹក និងជាគំរូដ៏ល្អសម្រាប់យុវជនក្នុងខេត្តស្វាយរៀងទាំងមូល ក្នុងការតស៊ូជម្នះរាល់ឧបសគ្គដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជា៕




ដោយ៖ភក្ដី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


