Connect with us

កីឡា

ក្រោយ​ចំណាយ​ពេល​ខំប្រឹង​អស់​ ២ឆ្នាំ​ទីបំផុត​ ជ័យយ៉ាន់តៈ​ ច័ន្ទរាជ្យ​ ឈ្នះ​ពាន​ចូល​ក្លឹប​ CTT ​ហើយ

បានផុស

នៅ

សិស្ស​គុន​ក្លឹប​ប្រដាល់​ Cambodian Top Team ​កីឡាករ​ ជ័យយ៉ាន់តៈ​ ច័ន្ទរាជ្យ​ ទីបំផុត​ឈ្នះ​ពាន​រង្វាន់​ម៉ារ៉ាតុង​ចូល​ក្លឹប​ហើយ​ក្រោយ​រូប​គេ​តស៊ូ​ហ្វឹកហាត់​រយៈពេល​ ២ឆ្នាំ​មក​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ​ជ័យយ៉ាន់តៈ​ ច័ន្ទរាជ្យ​

នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ផេក​ Cambodian Top Team​ រយៈពេល​ ២ឆ្នាំ​ហើយ​ដែល​កីឡាករ​ ជ័យយ៉ាន់តៈ​ ច័ន្ទរាជ្យ​ ខំប្រឹង​ប្រែង​តស៊ូ​ហ្វឹកហាត់​ និង​ប្រកួត​សន្សំ​បទ​ពិសោធ​រហូត​ទម្រាំ​អាច​ឈ្នះ​ពាន​រង្វាន់​ទី១​ ក្នុង​អាជីព​នរបស់​គេនេះ។​ ការ​ឈ្នះ​ពាន​រង្វាន់​នេះ​ជា​សមិទ្ធផល​ធំធេង​ និង​ពាន​ទី១​ ដែល​រូប​គេ​រក​បាន​ដើម្បី​ដាក់​ចូល​ក្លឹប​ដែល​រូប​គេ​រស់នៅ​ និង​ហ្វឹកហកាត់​រាល់​ថ្ងៃ​នេះផង​ដែរ។​

តំណាង​ក្លឹប​ប្រដាល់​ Cambodian Top Team​ បាន​ថ្លែង​អំណរគុណ​ដល់​ខាង​ស្ថានីយ​ដែល​ផ្ដល់​ឱកាស​ដល់​ ជ័យយ៉ាន់តៈ​ ច័ន្ទរាជ្យ​ ជាសិស្ស​របស់​ខ្លួន​ និង​កីឡាករ​ក្នុង​ក្លឹប​ដទៃ​ទៀត​បាន​ប្រកួត​រហូត​មក។​ ជា​មួយ​គ្នា​នោះ​ដែរ​អរគុណ​ដល់​គ្រូ​ៗ​ និង​មិត្តភ័ត្រ​រួម​ក្លឹប​ទាំង​អស់​ដែល​បាន​ជួយ​បង្ហាត់​ និង​លើក​ទឹកចិត្ត​រហូត​អាច​ឈ្នះ​ ឬ​មាន​ភាព​ជោគជ័យ​ដូច​ពេល​នេះ​ជា​ដើម។​

រូបភាព​ CTT

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ជ័យយ៉ាន់តៈ​ ច័ន្ទរាជ្យ​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នេះ​បាន​ឈ្នះ​ពាន​រង្វាន់​ម៉ារ៉ាតុង​ឃីកបុកស៊ីង​ (Kick Boxing)​ ទម្ងន់​ ៥១​គីឡូក្រាម​នៅ​សង្វៀន​ថោន។​ នៅ​ប្រកួត​ទី១​ ជ័យយ៉ាន់តៈ​ ច័ន្ទរាជ្យ​ យក​ឈ្នះ​កីឡាករ​ រិទ្ធី​ អ៊ីចយ​ និង​ប្រកួត​ផ្ដាច់​ព្រ័ត្រ​យក​ឈ្នះ​កីឡាករ​ រិទ្ធ​ មច្ឆា។​ ជ័យយ៉ាន់តៈ​ ច័ន្ទរាជ្យ​ កំពុង​រស់នៅ​ និង​ហ្វឹកហាត់​ក្នុង​ក្លឹប​ប្រដាល់​ Cambodian Top Team​ របស់​លោក​ ហ៊ុន​ ច័ន្ទរាជ្យ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម