Connect with us

ជីវិតកម្សាន្ដ

លោក ទិត្យ វិច្ឆិកា ប្រតិកម្មនឹងករណីទុរេនថៃហូរចូលទីផ្សារកម្ពុជា ក្រោយអ្នកលួចនាំចូលសារភាពប្រាប់សមត្ថកិច្ច

បានផុស

នៅ

អតីតតារាចម្រៀង ទិត្យ វិច្ឆិកា បានបង្ហាញមតិមិនពេញចិត្តយ៉ាងខ្លាំងតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន ពាក់ព័ន្ធនឹងបញ្ហា នៃការហូរចូលផលិតផលកសិកម្មពីប្រទេសក្បែរខាងកម្ពុជា (ថៃ) ខណៈជាទំនិញនាំចូលតាមវិធីខុសច្បាប់ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារដែលបានចែករំលែកជាសាធារណៈ លោកបានត្អូញត្អែរពីជីវិតយោធា ដែលម្នាក់ៗទៅធ្វើសង្គ្រាមទប់ទល់ជាមួយសៀមឈ្លានពាន បែកប្រពន្ធបែកកូនរាប់ខែ ខណៈគ្រាន់តែផ្លែទុរេននាំចូលសោះ បែរជាមានការចន្លោះប្រហោងឱ្យមានលើទីផ្សារកម្ពុជាទៅវិញ។

ប្រតិកម្មរបស់លោក ទិត្យ វិច្ឆិកា បានកើតឡើងបន្ទាប់ពីមានការសារភាពពីអាជីករម្នាក់ឈ្មោះ អាឡែន ដែលបានទទួលស្គាល់ថា ខ្លួនបាននាំចូលទុរេនពីប្រទេសថៃចូលមកកម្ពុជា តាមច្រកព្រំដែនដោយមិនមានការអនុញ្ញាតត្រឹមត្រូវ ហើយបានចែកចាយទៅកាន់ទីផ្សារនានា នៅតាមខេត្តមួយចំនួនផងដែរ។

បញ្ហានេះកំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ និងពិភាក្សាយ៉ាងក្តៅគគុកលើបណ្តាញសង្គម ខណៈមានការព្រួយបារម្ភពីគុណភាពផលិតផល ការប្រកួតប្រជែងមិនស្មើភាព និងផលប៉ះពាល់ដល់កសិករខ្មែរ។ ជាមួយគ្នានេះ សាធារណជនមួយចំនួនបានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនការត្រួតពិនិត្យ និងអនុវត្តច្បាប់ឱ្យបានតឹងរឹង ដើម្បីធានាថាផលិតផលនៅលើទីផ្សារមានប្រភពច្បាស់លាស់ និងគុណភាពសុវត្ថិភាព ស្របតាមស្តង់ដារកំណត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម