Connect with us

ព័ត៌មានអន្ដរជាតិ

ថៃដំឡើងថ្លៃសេវាកម្មព្រលានយន្តហោះ​ទ្វេដង ​ដល់ជាង ១ ១០០ បាត/ម្នាក់​

បានផុស

នៅ

ក្រុមហ៊ុនគ្រប់គ្រង អាកាសយានដ្ឋានថៃ (AOT) បាន​​ប្រកាសដំឡើងថ្លៃសេវាកម្ម​ប្រើប្រាស់ព្រលានយន្តហោះ​លើ​​​អ្នកដំណើរអន្តរជាតិ ពីត្រឹម​ ៧៣០ បាត ដល់ ១ ១២០ បាត/ម្នាក់ ចាប់ពីថ្ងៃទី ២០ ខែមិថុនា ​ចំពេលដែលវិបត្តិមជ្ឈិមបូព៌ាធ្វើ​ឱ្យតម្លៃប្រេង និងសំបុត្រយន្តហោះហក់ឡើងខ្ពស់រួចស្រាប់ទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃសុក្រ ទី ៨ ឧសភា ការដំឡើងថ្លៃសេវាកម្មនេះ នឹង​​អនុវត្តចំពោះតែអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានសុវណ្ណភូមិ ដនមឿង ឈៀងម៉ៃ ម៉ែហ្វាហ្លួងឈៀងរ៉ៃ ភូកេត និងហាតយ៉ៃ ប៉ុណ្ណោះ។

ប្រធាន AOT លោកស្រី Paweena Jariyathitipong បាន​ថ្លែង​ថា ​ការដំឡើងថ្លៃដដែល នឹងផ្តល់មូលនិធិដល់ការអភិវឌ្ឍអាកាសយានដ្ឋាន រួមទាំងការពង្រីក​ស្ថានីយអ្នកដំណើរ​ ប្រព័ន្ធដំណើរការអ្នកដំណើរប្រើប្រាស់ទូទៅដោយស្វ័យប្រវត្តិ (CUPPS) និងការធ្វើឱ្យប្រសើរឡើងនៃបច្ចេកវិទ្យាសុវត្ថិភាពជាដើម​។ ​

លោកស្រី​បន្តថា វា​ទំនងជាមិនប៉ះពាល់ដល់តម្រូវការធ្វើដំណើរទេ ដោយកត់សម្គាល់ថា ថ្លៃសេវា​របស់ថៃថ្មី នៅតែមានការប្រកួតប្រជែងបើប្រៀបធៀបជាមួយ​សិង្ហបុរី ​ដែលគិតអ្នកដំណើរ ១ ៦០០ បាត/ម្នាក់ ទៅលើថ្លៃប្រើប្រាស់សេវាកម្មព្រលានយន្តហោះ។ ​

យ៉ាងណាមិញ ការដំឡើងថ្លៃរបស់ថៃដដែល ធ្វើឡើងចំពេលដែលចំនួនភ្ញៀវទេសចរអន្តរជាតិទៅប្រទេសនេះធ្លាក់ចុះ ហើយឧស្សាហកម្មអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះ ដោយសារតែវិបត្តិប្រេង ដែលបណ្ដាលមកពីជម្លោះមជ្ឈិមបូព៌ា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម