Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះសង្ឃឹមថានៅតំបន់ ផ្សារបឹងព្រលិតអាចចៀសផុតពីការលិចលង់ លំនៅដ្ឋានក្នុងរដូវវស្សា

បានផុស

នៅ

យោងតាមប្រភពពីលោកស្រី អ៊ុក ចិន្តាសៀន សង្កាត់ព្រែកប្រា បានឲ្យគេហទំព័រកម្ពុជាថ្មីដឹង នៅ១៤ខែឧសភានេះ នៅក្នុងមូលដ្ឋានសង្កាត់ព្រែកប្រាទាំងមូល ពិសេសនៅជុំវិញបរិវេណផ្សារបឹងព្រលិតក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លែងព្រួយបារម្មណ៍និងបញ្ហាទឹកលិចលង់លំនៅដ្ឋានក្នុងរដូវវស្សារទៀតហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្មៀនសង្កាត់បានបន្តថា មូលហេតុដែលនាងខ្ញុំហ៊ានអះអាងបែបនេះ ព្រោះនៅដើមខែឧសភានេះគម្រោងស្ថាបនាផ្លូវនិង ដាក់ប្រព័ន្ធលូបង្ហូរទឹកគឺបានរៀបចំជុំវិញផ្សារបឹងព្រលិតក្នុងគម្រោងមូលនិធិសង្កាត់សម្រាប់ចំណាយប្រចាំឆ្នំា។ ចំពោះប្រពន្ធ័លូបង្ហូទឹកគឺធ្វើឡើងមុខកាត់១ម៉ែត្រទាំងអស់។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញនៃការិយាល័យសាធារណការនៃ សាលាខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃនេះលោក ម៉ូវ ម៉ានិត អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅ លោកបានដឹកនាំកម្លាំងជំនាញរួមទាំងគ្រឿងចក្រ ចុះស្តាប្រលាយសឹងគ្រប់សង្កាត់ពិសេសនៅទីតាំងណាដែលធ្លាប់តែលិចលង់រាល់រដូវវស្សាគឺរួសរាន់ធ្វើឲ្យបានមុនរដូវវស្សាមកដល់។ ចំពោះតំបន់ផ្សារបឹងព្រលិតក្នុងភូមិអូរអណ្តូង១វិញ លោកអភិបាលខណ្ឌច្បារអំពៅ លោកបានដាក់គ្រឿងចក្រមកស្ថាបនាផ្លូវនិងប្រព័ន្ធលូឲ្យបានលឿនបំផុតដោយពុំគិតថ្ងៃបុណ្យ ឬថ្ងៃសម្រាកឡើយ៕អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម