Connect with us

ព័ត៌មានជាតិ

​សម្រួល​នីតិវិធី​​ផ្តល់​សេវា​សាធារណៈ​នៅ​​ក្រសួងប្រៃសណីយ៍​​​​ បន្ថយ​​រយៈពេល​រង់ចាំ​នៅ​សល់​តែ ៨ ម៉ោង និង​ ៧ ថ្ងៃ សម្រាប់​បច្ចេកទេស​​ខ្ពស់

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ បាន​ចេញ​សេចក្តីណែនាំស្តី​អំ​ពីដំណើរការ​​​សម្រួល​​ការ​ផ្តល់​សេវា​សាធារណៈ​ឲ្យបាន​កាន់តែល្អប្រសើរ និង​មានប្រសិទ្ធភាព តាមរយៈ​ការកាត់បន្ថយរយៈពេលនៃការផ្តល់សេវាសាធារណៈមិន​ឲ្យ​លើស​ពី ៨ ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី ៧ ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈ​បច្ចេកទេសខ្ពស់។

បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បាន​ឲ្យ​ដឹង​ថា ដោយពិនិត្យឃើញកន្លង​មក ​ការផ្តល់សេវាសាធារណៈ​ពាក់ព័ន្ធ​សេវា​ប្រៃសណីយ៍​និងទូរគមនាគមន៍ មិនទាន់អាចឆ្លើយតបទាន់ពេលដោយអាចប្រើ​រយៈពេល​រង់​ចាំចាប់ពី ៣ ទៅ ១៥ ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសទាប ឬ ១៦ ទៅ ៦០ ថ្ងៃ ក្នុង​ករណីសេវាដែលមានលក្ខណៈបច្ចេកទេសខ្ពស់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាប់ផ្តើមអនុវត្តសាក​ល្បង​លើការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលានៃការផ្តល់សេវាសាធារណៈឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ក្នុងបរិបទនៃយុគសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ផ្អែកលើបទពិសោធជោគជ័យក្នុងការអនុវត្តសាកល្បង ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចពង្រីកវិសាលភាពបន្ថែមក្នុងការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលាលើការផ្តល់សេវាសាធារណៈទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​សរុបចំនួន ១៥៨ ប្រភេទ ដូចខាងក្រោម៖

១. ការកំណត់រយៈពេលថ្មី

រយៈពេលនៃការផ្តល់សេវានឹងចាប់ផ្តើមគិតចាប់ពីពេល ដែលពាក្យស្នើសុំបានបំពេញគ្រប់លក្ខខណ្ឌរបស់សេវានីមួយៗ និង​បាន​ភ្ជាប់មកជាមួយឯកសារតម្រូវការចាំបាច់គ្រប់គ្រាន់ ដែលត្រូវកំណត់ដូចខាងក្រោម៖

– រយៈពេលមិនលើសពី ៨ ម៉ោងនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូន​សម្រាប់សេវាសាធារណៈ​ដែលមានលក្ខណៈបច្ចេកទេស​ទាប។
– រយៈពេលមិនលើសពី ៧ ថ្ងៃនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូនសម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម