Connect with us

កីឡា

នេះ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​ដឹង​ពី​លោក​ Indra ​ឈ្នះ​ជា​បន្តបន្ទាប់​បែប​នេះ​សង្ឃឹម​ប៉ុន្មាន​ភាគរយ​ការពារ​ពាន​តេជោលីគបាន

បានផុស

នៅ

បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​ជា​បន្តបន្ទាប់​ និង​បង្ហាញ​ទម្រង់​លេង​បែប​កាចៗ​កន្លង​ទៅ​នេះ​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ ថា​លោក​មិន​ទាន់​អាច​និយាយ​ពី​ក្ដី​សង្ឃឹម​ប៉ុន្មាន​ភាគរយ​អាច​ការពារ​ពាន​តេជោលីគ ​រដូវកាល​ទី៣​ ឆ្នាំ​២០២៦​ នា​ពេល​ឥលូវ​នេះ​បាន​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Indra (ខាងស្ដាំ)

លោក​ Indra​ ដែល​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​ក្រុម​របស់​លោក​ឈ្នះ​ជា​បន្តបន្ទាប់​ និង​មើល​ឃើញ​ពី​ទម្រង់​លេង​របស់​ក្រុម​ទាំង​ ៧​ដទៃ​ទៀត​ក៏​ដោយ​នៅ​តែ​មិន​ទាន់​អាច​និយាយ​បាន​ថាសង្ឃឺម​បាន​ប៉ុន្មាន​ភាគរយ​អាច​ការពារ​ពាន​រង្វាន់​តេជោលីគ​​បាន​នោះ​ទេ​នា​ពេល​ឥលូវ​នេះ។​

ការ​លើក​ឡើង​បែប​នេះ​លោក​ចង់​បញ្ជាក់​ថា​ រង់ចាំ​មើល​រហូត​ដល់​បញ្ចប់​ជុំ​ទី១​ និង​ការ​ប្រែប្រួល​កីឡាករ​នៅ​តាម​ក្រុម​និមួយៗ​សិន​ទើប​លោក​ហ៊ាន​និយាយ​ថា​សង្ឃឹម​ប៉ុន្មាន​ភាគរយ​ដែល​នឹង​អាច​ការពារ​ពាន​តេជោលីគ​នៅ​រដូវ​កាល​ទី៣​ ឆ្នាំ​២០២៦​ នេះ​បាន។​ នៅ​ពេល​ខាង​មុខ​ ឬ​ជុំ​ទី២​ ក្រុម​របស់​លោក​ក៏​មិន​ទាន់​ច្បាស់​ថា​នឹង​នាំ​យក​កីឡាករ​រូប​ណា​មក​ជួយ​ក្រុម​បន្ថែម​ទៀត​ដែរ​ ព្រោះ​ចាំ​មើល​ពី​ចំណុច​ខ្វះខាត​ផ្សេងៗ​សិន​ទើប​ឈាន​ការ​ជ្រើសរើស​បន្ថែម ឬយ៉ាងណា។​ ក្រុម​ដទៃ​ក៏​នឹង​អាច​មាន​ការ​ប្រែប្រួល​ដូច​គ្នា​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ជា​ជើងឯក​ឆ្នាំ​ចាស់​ ២រដូវកាល​ជាប់​ៗ​គ្នា​ហើយ ​នៃ​ពាន​រង្វាន់​តេជោលីគ​នេះ។​ បច្ចុប្បន្ន​នេះ​ក្រុម​មាន​មូលដ្ឋាន​មក​ពី​ក្រុង​តាខ្មៅ​មួយ​នេះ​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ និង​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ឡើយ​នៅ​ ៤ប្រកួត​កន្លង​ទៅ​នេះ។​ ថ្ងៃ​ទី១៩​ ឧសភា​ ២០២៦​ ម្សិលមិញ​នេះ​យក​ឈ្នះ​លើ​ក្រុម​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ដោយ​លទ្ធផល​ ៣-១​ ទៀត​ផង៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម