ព័ត៌មានជាតិ
ចាយពេលជាង ៣០ ឆ្នាំ ផ្នែកណាខ្លះនៃប្រាសាទបាយ័នកំពុងបន្តជួសជុល និងបានជួសជុលបញ្ចប់ទាំងស្រុង?
តាមរយៈកិច្ចសហការជាមួយស្ថាប័នប្រទេសជប៉ុន ប្រាសាទបាយ័នបានទទួលការយកចិត្តទុកដាក់ក្នុងការជួសជុលនិងអភិរក្សតាំងពីឆ្នាំ ១៩៩៣ មក។
ស្របពេលដែលរមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រទេសជប៉ុន ដែលជាសហប្រធាននៃអង្គការយូណេស្កូ គឺជាប្រទេសដំបូងគេដែលបានមកជួយធ្វើការស្រាវជ្រាវ និងជួសជុលនៅប្រាសាទបាយ័នក្នុងរយៈពេលជាង ៣០ ឆ្នាំមកនេះ។

លោក សោម សុផារ៉ាត់ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា
លោក សោម សុផារ៉ាត់ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា តាមរយៈកិច្ចសហការគ្នានេះ ក្រុមការងារបានបញ្ចប់ការជួសជុលបណ្ណាល័យខាងជើងមុនគេ ដែលបានចំណាយពេលដល់ទៅ ១០ ឆ្នាំ និងថវិកាប្រមាណ ១០ លានដុល្លារ ខណៈការងារបន្តកំពុងជួសជុលបណ្ណាល័យខាងត្បូង និងផ្នែកជាច្រើនទៀតជាបន្តបន្ទាប់។
លោក សោម សុផារ៉ាត់ បន្តថា សព្វថ្ងៃដោយសារមានកិច្ចសហការពិសេសមួយទៀតរវាងសាកលវិទ្យាល័យវ៉ាសេដាពីប្រទេសជប៉ុន និងអាជ្ញាធរជាតិអប្សរា ក្រុមការងារបានកំពុងធ្វើការពង្រឹងតួប៉មកណ្តាលជាន់ទី ៣ ដែលបានបិទអស់រយៈពេលជាង ៣០ ឆ្នាំ រួមទាំងតួប៉មទាំង ៨ ជុំវិញ និងកម្រាលបង្កាន់ដៃនាគនៅផ្នែកខាងក្រោម និងប្រាង្គអមផ្សេងៗទៀត។


បើតាមមន្រ្តីជំនាញអាជ្ញាធរជាតិអប្សរា ដោយសារប្រាសាទមានការខូចខាតច្រើន ទីតាំងផ្សេងៗត្រូវបានបែងចែកជួសជុលទៅតាមកម្រិតហានិភ័យជាផ្នែកម្តងបន្តិចៗជារៀងរាល់ឆ្នាំ។
លោក សោម សុផារ៉ាត់ បានអះអាងថា កិច្ចការជួសជុលនិងអភិរក្សត្រូវបានចាត់ទុកថាជាការងារដែលធ្វើគ្មានថ្ងៃបញ្ចប់ ពោលគឺត្រូវធ្វើជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីធានាស្ថិរភាពប្រាសាទដែលមានអាយុកាលរាប់ពាន់ឆ្នាំនេះសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ។
យ៉ាងណាមិញ មន្រ្តីបច្ចេកទេសអាជ្ញាធរអប្សរាបានគូសបញ្ជាក់ថា គ្រប់សកម្មភាពជួសជុលទាំងអស់គឺតែងតែគោរពតាមអនុសាសន៍របស់អ្នកជំនាញការ ICC យ៉ាងខ្ជាប់ខ្ជួនជានិច្ច។
ពាក់ព័ន្ធដំណើរការជួសជុលនៅប្រាសាទបាយ័ន លោក សោម សុផារ៉ាត់ បានបញ្ជាក់ថា ជាចក្ខុវិស័យអាជ្ញាធររំពឹងថានឹងបើកឲ្យភ្ញៀវទេសចរអាចចូលទស្សនានៅទីតាំង ដែលបានជួសជុលរួចក្នុងពេលឆាប់ៗឬអាចនៅឆ្នាំនេះក្រោយការងាររួចរាល់ទាំងស្រុង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


