ព័ត៌មានអន្ដរជាតិ
លោក ត្រាំ និយាយបែបលេងសើច ថា ខ្លួនអាចឈរឈ្មោះដឹកនាំអ៊ីស្រាអែល ព្រោះប្រជាប្រិយភាពកើនខ្លាំងនៅទីនោះ
ខណៈសង្គ្រាមនៅអ៊ីរ៉ង់បន្តធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងសហរដ្ឋអាមេរិក លោក ត្រាំ លើកឡើងកាលពីកាលពីថ្ងៃពុធថា ខ្លួនអាចឈរឈ្មោះជានាយករដ្ឋមន្ត្រីនៅអ៊ីស្រាអែល ដោយមានអ្នកគាំទ្រ ៩៩ភាគរយក្នុងប្រទេសអ៊ីស្រាអែល។
យោងតាមសារព័ត៌មានអង់គ្លេស The Independent ចេញផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតី ត្រាំ មិនបានបញ្ជាក់ថា តើការស្ទង់មតិមួយណាដែលលោកកំពុងអះអាងពីការគាំទ្រនោះទេ ប៉ុន្តែ វាសម្គាល់ពីភាពផ្ទុយគ្នាស្រឡះជាមួយនឹងចំណាត់ថ្នាក់របស់លោកនៅសហរដ្ឋអាមេរិក ឈានដល់កម្រិតទាបបំផុតមួយទៀតនៅអាណត្តិទីពីរនេះ ចំពេលមានការកើនឡើងនៃការចំណាយនិងជម្លោះដែលមិនមានប្រជាប្រិយភាពនៅមជ្ឈិមបូព៌ា។

លោក ត្រាំ ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា៖ « ឥឡូវនេះខ្ញុំមាន ៩៩ភាគរយ[អ្នកគាំទ្រ] នៅអ៊ីស្រាអែល! ខ្ញុំអាចឈរឈ្មោះជានាយករដ្ឋមន្ត្រីបាន។ ដូច្នេះប្រហែលបន្ទាប់ពីខ្ញុំធ្វើបែបនេះ[បញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់] ខ្ញុំនឹងទៅអ៊ីស្រាអែល ហើយឈរឈ្មោះជានាយករដ្ឋមន្ត្រី»។
លោកនិយាយម្តងទៀតថា៖ « ព្រឹកមិញនេះ ខ្ញុំបានធ្វើការស្ទង់មតិមួយ ហើយខ្ញុំមានគាំទ្រ ៩៩ភាគរយ»។ លោក ត្រាំ បានឆ្លើយតបទៅនឹងសង្គ្រាមនិងទំនាក់ទំនងរបស់ខ្លួនជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបច្ចុប្បន្ន គឺ លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ថាជា «បុរសដ៏អស្ចារ្យ»។
ដោយមិនគិតពីប្រជាប្រិយភាពធ្លាក់ចុះជាក់ស្តែងក្នុងប្រទេស ចំណែកសង្គ្រាមអ៊ីរ៉ង់បានរួមចំណែកដល់ការបរាជ័យរបស់ លោក ត្រាំ នៅសហរដ្ឋអាមេរិក។
ការស្តង់មតិមួយ មានការយល់ព្រម ការសម្រេចចិត្ត លោក ត្រាំ ត្រឹមតែ ៣៩ភាគរយប៉ុណ្ណោះ នេះបើយោងតាមការស្ទង់មតិថ្មីមួយពី Fox News ដោយ ៦១ភាគរយបង្ហាញពីភាពមិនពេញចិត្ត ចំពោះការងាររបស់លោក កំពុងធ្វើនៅក្នុងសេតវិមាន។
រីឯការមិនពេញចិត្ត ចំពោះសង្គ្រាមអ៊ីរ៉ង់បានកើនឡើងដល់ ៦០ភាគរយក្នុងខែឧសភា ពី ៥៥ភាគរយក្នុងខែមេសា ទោះបីជាពីរភាគបីនៃអ្នកដែលស្ទង់មតិនិយាយថាពួកគេជឿថាសហរដ្ឋអាមេរិកកំពុងឈ្នះជម្លោះនោះក៏ដោយ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


