Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ​ Greenland តវ៉ា​ប្រឆាំង​នឹង​ការ​បើក​កុង​ស៊ុល និង​ដេញ​​អាមេរិក​​ចេញពីទឹកដី​​

បានផុស

នៅ

បេសកជន​ពិសេសអាមេរិក​ លោក Jeff Landry (R) លើក​ឡើង​កាល​ថ្ងៃពុធ ​ថា​ដល់​ពេ​ល​ដែល​សហរដ្ឋអាមេរិក​​គួរ​មាន​ឥទ្ធិពលនៅកោះ​ Greenland ។ កោះនេះ​ត្រូវការសហរដ្ឋអាមេរិក ហើយ​ប្រធានាធិបតីអាមេរិក​​ លោក​ ដូណាល់ ត្រាំ ក៏​និយាយពី​ការបង្កើនប្រតិបត្តិការសន្តិសុខជាតិ ​និង​បង្កើតមូលដ្ឋាន​ទ័ព​មួយ​ចំនួន​​ទៀត​​នៅ​ទី​នេះឡើងវិញ​។ ក្រោយ​ការ​លើក​ឡើងនេះ ត្រឹមតែ​មួយ​ថ្ងៃ​ ប្រជាជន​ Greenland រាប់រយ​នាក់​បាន​ចេញតាមដងផ្លូវកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​តវ៉ាប្រឆាំងនឹងការបើក​​កុងស៊ុល​សហរដ្ឋអាមេរិក​នៅ​ប្រទេស​ខ្លួន​ ដោយស្រែកថា «ជនជាតិ​អាមេរិក​ត្រូវ​តែត្រឡប់​ទៅ​ផ្ទះ​វិញ!»​។

ប្រជាជន​ Greenland កំពុង​តវ៉ានឹង​អាមេរិក​។​ រូបភាព៖ ABC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត The Guardian រាយការណ៍កាល​ពី​ថ្ងៃ​ទី​២១ ខែឧសភា ថា ក្រុម​អ្នកតវ៉ាបាន​គ្រវីទង់ជាតិ​ Greenland និង​កាន់​ផ្លាក​សញ្ញាសរសេរ​ថា «USA Asu» មាន​ន័យថា «សូម​បញ្ឈប់អាមេរិក​»។ ​អ្នកផ្សេងទៀតបាន​ស្រែកថា « Greenland ជារបស់​ប្រជាជន​ Greenland»​ នៅ​ខាងក្រៅសភា។

លោក Aqqalukkuluk Fontain ជា​រៀបចំការ​តវ៉ាប្រឆាំងនឹងស្ថាន​កុងស៊ុលនិង​ការមកដល់របស់​អភិបាល​រដ្ឋ Louisiana សហរដ្ឋ​អាមេរិក លោក Jeff Landry (R) និង​ជាបេសកជន​ពិសេសថា​៖ « វាមាន​សារៈសំខាន់ជាងពេល​ណាៗ​ទាំងអស់ ដើម្បី​បង្ហាញ​ដល់ប្រជាជនអាមេរិកនូវអ្វីដែល​យើងនិយាយ​រួចហើយថា ​«ទេ! មានន័យថាទេ​» ហើយ​អនាគតនិងការសម្រេចចិត្តរបស់ Greenland ជា​កម្មសិទ្ធិ​របស់ប្រជាជន​យើង»។

លោកបន្ថែមថា៖ « ការ​តវ៉ាទាំងនេះមិន​មែន​ញុះញង់​ លោក ដូណាល់ ត្រាំ​ ឬ Jeff Landry ទេ ប៉ុន្តែដើម្បីបង្ហាញ​ដល់​ពិភពលោកថា ​Greenland មាន​លទ្ធិប្រជាធិបតេយ្យផ្ទាល់ខ្លួន។ ការចូលរួម​របស់​សហរដ្ឋអាមេរិក​ជា​មួយ ​Greenland គឺមានគ្រោះថ្នាក់​ខ្លាំងណាស់។ ប្រសិន​បើ Greenland ដួល​រលំ ពិភពលោកនឹងដួល​រលំអាចនាំឱ្យមានសង្គ្រាមលោក​លើកទី៣»។

លោក Jens-Frederik Nielsen នាយក​រដ្ឋមន្ត្រី Greenland និង​អ្នក​នយោបាយដទៃទៀតបាន​បដិសេធការអញ្ជើញ​ឱ្យចូលរួមពិធី​បើក​ស្ថានកុងស៊ុល​។ លោក Nielsen ប្រាប់កាសែតប្រចាំ​ថ្ងៃ ​Sermitsiaq ថា៖ « យើងមិនទាន់បានធ្វើការ​សម្រេចចិត្ត​ជាគោលការណ៍​នៅឡើយទេ ប៉ុន្តែខ្ញុំនឹង​មិនចូលរួមទេ»។

លោក Christian Keldsen នាយកប្រតិបត្តិនៃសមាគមពាណិជ្ជកម្ម ថា លោក Landry មិនបាន​​​ទទួល​ការស្វាគមន៍ដូច​ដែល​លោក​សង្ឃឹម​ទុកនោះទេ។

លោក Keldsen ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ « កាលពីបីខែមុន កោះ Greenland ស្ថិតនៅក្រោមការគំរាមកំហែង​នៃការឈ្លានពាននិងការ​ដណ្តើមយក ហើយ​គាត់ [Landry] គឺជាមនុស្សម្នាក់ក្នុង​ចំណោម​មនុស្សដែលគាំទ្រទង្វើ​នោះ​ ។ បីខែក្រោយមក អ្នក​បង្ហាញខ្លួននៅ​ទីនេះ ដោយចង់បង្កើត​មិត្តភក្តិ ចែក​សូកូឡាដល់កុមារ និងព្យាយាម​ចែកមួក MAGA»៕​

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម