ព័ត៌មានអន្ដរជាតិ
អឺរ៉ុបថា នឹងដាក់ទណ្ឌកម្មលើមន្រ្តីអ៊ីរ៉ង់ដែលបិទច្រក Hormuz ប៉ុន្តែមិននិយាយពីការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែល
សហភាពអឺរ៉ុប បានឱ្យដឹងថា ប្រទេសនានាជាសមាជិកនៃសហភាពអឺរ៉ុប បានផ្លាស់ប្តូរវិធានការថ្មីមួយ ឆ្ពោះទៅរកការដាក់ទណ្ឌកម្មលើមន្ត្រីអ៊ីរ៉ង់និងអ្នកផ្សេងទៀត ចំពោះការបិទច្រកសមុទ្រ Hormuz ដែលធ្វើឲ្យមានវិបត្តិប្រេងឥន្ធនៈជាសកល ប៉ុន្តែអឺរ៉ុបមិនបាននិយាយដល់ការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ។
ទីក្រុងតេហេរ៉ង់ បានបិទផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់សម្រាប់ឧស្ម័ន និងប្រេងសកល ដើម្បីសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលកាលពីចុងខែកុម្ភៈ។

យោងតាមភ្នាក់ងារសារព័ត៌មាន AFP ផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយចាត់ទុកថាការបិទផ្លូវនេះ ផ្ទុយនឹងច្បាប់អន្តរជាតិ ដូចនេះសហភាពអឺរ៉ុប បានចាត់វិធានការបច្ចេកទេស ដើម្បីពង្រីកវិសាលភាពនៃរបបទណ្ឌកម្មលើអ៊ីរ៉ង់ ដែលមានស្រាប់។
ក្រុមប្រឹក្សាអឺរ៉ុបតំណាងឱ្យប្រទេសនានានៃសហភាពអឺរ៉ុបនិយាយថា ៖ « ឥឡូវនេះសហភាពអឺរ៉ុបនឹងអាចដាក់ចេញនូវវិធានការរឹតត្បិតបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីរ៉ង់ដែលប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz»។
វិធានការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើអ៊ីរ៉ង់ពីមុនមកបានកំណត់គោលដៅលើការគាំទ្រផ្នែកយោធារបស់ខ្លួន ចំពោះរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែននិងសម្រាប់ក្រុមប្រដាប់អាវុធនៅទូទាំងមជ្ឈិមបូព៌ា។
សហភាពអឺរ៉ុបក៏បានដាក់ទណ្ឌកម្មលើការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសផងដែរ។
យ៉ាងណា សហភាពអឺរ៉ុបមិនបានបញ្ចេញឈ្មោះបុគ្គល ឬអង្គភាពណាមួយភ្លាមៗដែលនឹងត្រូវបានកំណត់គោលដៅដោយទណ្ឌកម្មថ្មី រួមទាំងមានការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ។
មិនតែប៉ុណ្ណោះ ពលរដ្ឋនិងក្រុមហ៊ុនសហភាពអឺរ៉ុបក៏នឹងត្រូវបានហាមឃាត់មិនឱ្យផ្តល់មូលនិធិ ទ្រព្យសម្បត្តិហិរញ្ញវត្ថុ ឬធនធានសេដ្ឋកិច្ចផ្សេងទៀតដល់អ្នកដែលបានចុះបញ្ជីផងដែរ។
សង្គ្រាមនៅអ៊ីរ៉ង់និងការបិទច្រកសមុទ្រ Hormuz បង្កឱ្យមានផលវិបាកនៅទូទាំងសេដ្ឋកិច្ចពិភពលោក ដោយធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់ផងដែរ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


