ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមាន ត្រាំ ពីការវាយបក បើហ៊ានបង្កសង្គ្រាមឡើងវិញ ស្របពេល ប៉ាគីស្ថានកំពុងខ្នះខ្នែងសម្របសម្រួល
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា លោក Mohammad Bagher Ghalibaf ប្រធានសភា និងជាប្រធានក្រុមចរចារបស់អ៊ីរ៉ង់ បានជួបពិភាក្សាការងារជាមួយលោក Asim Munir មេបញ្ជាការកងទ័ពប៉ាគីស្ថាន នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសៅរ៍ទី ២៣ ខែឧសភា។ ជំនួបនេះធ្វើឡើងក្នុងខណៈពេលដែលទីក្រុងអ៊ីស្លាម៉ាបាដ កំពុងជំរុញកិច្ចប្រឹងប្រែងផ្នែកការទូតយ៉ាងខ្លាំងក្លា ដើម្បីជួយសម្របសម្រួលរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Ghalibaf បានប្រាប់លោក Munir ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានស្តារ និងពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញយ៉ាងពេញលេញ ក្នុងកំឡុងពេលឈប់បាញ់នេះ។ លោកបានព្រមានថា ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ «ធ្វើសកម្មភាពល្ងង់ខ្លៅ និងបង្កសង្គ្រាមឡើងវិញ» នោះ អ៊ីរ៉ង់នឹងវាយបកទៅវិញ «យ៉ាងខ្លាំងក្លា និងជូរចត់បំផុត» ជាងថ្ងៃដំបូងនៃសង្គ្រាមទៅទៀត។
ក្រៅពីជំនួបនេះ លោក Munir ក៏បានចូលជួបពិភាក្សាដាច់ដោយឡែកជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi ផងដែរ។ ជំនួបជាមួយលោក Araghchi នេះ គឺជាជំនួបលើកទីពីរហើយ ចាប់តាំងពីមេបញ្ជាការកងទ័ពប៉ាគីស្ថានរូបនេះបានធ្វើដំណើរមកដល់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសុក្រ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបន្ថែមថា នៅក្នុងជំនួបលើកដំបូងរបស់ពួកគេ លោក Munir និងលោក Araghchi បានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងលម្អិតលើគំនិតផ្តួចផ្តើមការទូតចុងក្រោយបង្អស់ ដែលមានគោលបំណងទប់ស្កាត់កុំឲ្យមានការកើនឡើងកម្តៅយោធាបន្ថែមទៀត និងដើម្បីបញ្ចប់សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ នៅក្នុងកិច្ចពិភាក្សាដែលបានអូសបន្លាយរហូតដល់យប់ជ្រៅ។
ប្រភពនានាបានប្រាប់ទូរទស្សន៍ Al Arabiya ថា លោក Munir បាននាំយកសាររបស់អាមេរិកមកប្រគល់ជូនទីក្រុងតេហេរ៉ង់។ សាររបស់អាមេរិករួមមាន ការធានាថាបញ្ហាប្រឈមដែលកំពុងជជែកវែកញែកទាំងឡាយ អាចនឹងត្រូវដោះស្រាយនៅពេលក្រោយបាន ប្រសិនបើអ៊ីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលបានបញ្ជាក់ថា សាររបស់អាមេរិកក៏បានព្រមានពី «ផលវិបាកអវិជ្ជមានធ្ងន់ធ្ងរ» ផងដែរ ប្រសិនបើអ៊ីរ៉ង់បដិសេធមិនព្រមទទួលយកកិច្ចព្រមព្រៀង។
ជាមួយគ្នានេះដែរ ប្រភពដដែលបានឲ្យដឹងទៀតថា គណៈប្រតិភូបច្ចេកទេស និងច្បាប់របស់ប៉ាគីស្ថាន កំពុងធ្វើដំណើរចាកចេញទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមចំណែកគាំទ្របេសកកម្មរបស់លោក Munir ក្នុងប្រទេសអ៊ីរ៉ង់ផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


