Connect with us

ព័ត៌មានជាតិ

Update៖ ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​​កំពង់ឆ្នាំង-ស្វាយរៀង កម្មករ៥០នាក់សះស្បើយត្រលប់​ទៅផ្ទះ​វិញ​ ខណៈអ្នក​កំពុង​សម្រាកព្យាបាល​នៅមន្ទីរ​ពេទ្យ​កាន់តែ​ប្រសើរឡើង​

បានផុស

នៅ

គិតត្រឹមម៉ោ​ង ៥ល្ងាច ​ថ្ងៃទី២៤​ ខែឧស​ភា ឆ្នាំ២០២៦​នេះ បងប្អូន​កម្មក​រចំនួន ៥០​នាក់ បាន​ធូរ​​ស្បើយ និងវិល​ត្រឡប់​ទៅផ្ទះវិញ ខណៈ​ដែល​អ្នក​រងរបួស​ទាំង​ធ្ងន់​ និង​ស្រាល​ដែល​កំពុង​សម្រាក​ព្យាបាល​មានស​ភាពល្អប្រសើរ​ឡើង​ជារួម​។ ​នេះ គឺជា​ការ​បញ្ជាក់​ពី​លោក ស៊ុន មេសា អ្នក​នាំ​ពាក្យ​ក្រសួងការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ២០២៦។

លោក ស៊ុន​ មេសា បាន​លម្អិតថា ​សម្រាប់​ករណី​នៅ​ខេត្ត​កំពង់ឆ្នាំង​ បងប្អូនកម្មករ​ដែល​បាន​ត្រឡប់​ទៅ​គេហដ្ឋានវិញចំនួន ​៤៥នាក់ ​ខណៈ​ដែល​អ្នករបួសធ្ង​ន់​ចំនួន ​៩នាក់ ​និង​អ្នក​របួស​ស្រាល​ចំនួន​ ១៧​នាក់។​ ដោយឡែកករណី​ខេត្តស្វាយរៀង ​បង​ប្អូន​កម្មករ​ដែល​ត្រឡប់​ទៅ​គេហដ្ឋានវិញ​មាន​ ៥នាក់​ ខណៈ​ដែល​អ្នក​រង​របួស​ធ្ងន់​ ៣នាក់​ក្នុង​នោះ​ម្នាក់​ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​វៀតណាម ​ហើយ​អ្នក​រងរបួសស្រាល ២៩នា​ក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​អ្នក​នាំពាក្យ​ដដែល​រូប​នេះ ​ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹកនាំក្រសួង និង​មន្ត្រីជំនាញ​ក្រោម​ឱវាទ​នៅតែបន្ត​សម្រ​បស​ម្រួល ចុះ​ពិនិត្យ ​និង​ចុះ​សួរ​សុខទុក្ខ ​ហើយ​ជួយ​យក​អាសា​​នៅ​តាម​មន្ទីរ​ពេទ្យ​នា​នា។

ក្នុង​ពេល​ចុះ​សួរ​សុខទុក្ខ ​និង​ពិនិត្យ​នៅ​តាម​មន្ទីរពេទ្យ​ជាតិ​ក្នុង​រាជធានីភ្នំពេញ ​ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ​បាន​ពាំនាំ​ការ​ផ្តាំ​ផ្ញើរ​សួរ​សុខទុក្ខ​របស់​សម្តេចធិបតីនាយករដ្ឋមន្ត្រី​ និង​លោក​ជំទាវ​ជូន​ទៅ​កាន់​ក្រុមគ្រួសារ និងបងប្អូនកម្មករដែលកំពុង​សម្រាកព្យាបាល​ដែល​លោក​ទាំង​ទ្វេ​តែង​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​បង​ប្អូន​កម្មករជាប្រចាំ។​

សូមបញ្ជាក់ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ២ករណី ដែល​បាន​កើត​ឡើង​ព្រម​គ្នា​នៅព្រឹកថ្ងៃទី​២៣​ ខែ​ឧសភា ឆ្នាំ២០២៦ នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្តស្វាយរៀង​នេះ​ បណ្តាល​ឱ្យ​បងប្អូនកម្មករ​និយោជិត​១៤នាក់​បាន​បាត់​បង់ជីវិត និងប្រមាណ ១០០នាក់​ផ្សេង​ទៀត​បាន​រងរបួសធ្ងន់និងស្រាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម