ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ប្រកាសប្រើវិធានការច្បាប់តឹងរ៉ឹងលើម្ចាស់ទីតាំងណាដែលជួលឲ្យជនបរទេសគ្មានឯកសារ ពិសេសពាក់ព័ន្ធ online scam
លោកស្រី ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកោះកុង នៅព្រឹកថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសដាច់ណាត់នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត និងដោយមិនលើកលែងចំពោះម្ចាស់ផ្ទះ ឬម្ចាស់អគារជួល ក៏ដូចជាមន្ត្រីពាក់ព័ន្ធគ្រប់ដំដាប់ថ្នាក់ទាំងអស់ដែលជួលឲ្យជនបរទេសស្នាក់នៅដោយគ្មានឯកសារ ជាពិសេសពាក់ព័ន្ធនឹងបទល្មើស online scam។ លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ពាក់ព័ន្ធបទល្មើស online scam នេះ លោកស្រីបានសន្យា និងប្តេជ្ញាដាច់ខាតចំពោះមុខសម្តេចនាយករដ្ឋមន្ត្រីរួចហើយ ក្នុងការចូលរួមបោសសំអាត online scam ឲ្យអស់ពីខេត្តកោះកុង ដើម្បីលើកកម្ពស់មុខមាត់កិត្តិយសខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

លោកស្រី ឈី វ៉ា បញ្ជាក់ថា ករណីម្ចាស់ជួលផ្ទះ ឬទីតាំងឲ្យជនបរទេសស្នាក់នៅ ដោយពួកគាត់មិនមានឯកសារត្រឹមត្រូវ នឹងត្រូវផាកពិន័យចំនួន ៤លានរៀល សម្រាប់ជនបរទេសម្នាក់ និងបន្ថែមទោសព្រហ្មទណ្ឌផ្សេងទៀតតាមការកំណត់ក្នុងច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត ជាពិសេសក្នុងករណីរកឃើញថា មានពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស online scam នោះ ម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌបន្ថែមទៀត។ ក្នុងន័យនេះ លោកស្រីអភិបាលខេត្តកោះកុង ក៏បានណែនាំឲ្យអ្នកដែលមានអគារ ឬទីតាំងជួលទាំងអស់ កុំគិតពីប្រយោជន៍តិចតួចផ្ទាល់ខ្លួន ហើយបំផ្លាញកិត្តិយសខេត្ត និងប្រទេសជាតិ។ គណ:បញ្ជាការឯកភាពខេត្ត នឹងចុះប្រតិបត្តិការគ្រប់ទីតាំងទាំងអស់ ដោយគ្មានការលើកលែងជាដាច់ខាត។

ជាមួយនឹងការវិធានការតឹងរ៉ឹងនេះ លោកស្រីអភិបាលខេត្ត ក៏ប្រកាសឲ្យប្រជាពលរដ្ឋ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមឈប់អន្តរាគមន៍ លាក់បាំង និងរិះរកវិធីបន្លំភ្នែកសមត្ថកិច្ច ហើយត្រូវសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច និងអាជ្ញាធរដើម្បីរួមគ្នាបោសសម្អាតផ្ទះយើងឲ្យយបានស្អាត ហើយរង់ចាំទទួលភ្ញៀវល្អៗមកទស្សនាកំសាន្ត និងមកធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា សម្ដេចបានប្រកាសយ៉ាងដាច់ណាត់ថា បើនរណាជាប់ពាក់ព័ន្ធក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ឬមិនអនុវត្តច្បាប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវលើកលែងឡើយ ទោះជាកូនថ្នាក់ដឹកនាំដែលធ្លាប់តស៊ូ ជាមន្រ្តីដែលបូជាជីវិតចំពោះគណបក្ស ឬជាមន្រ្តីដែលបម្រើជាតិយូរឆ្នាំក៏ដោយ។
សម្ដេចប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា៖ «គ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួច នៅពេលដែលអ្នកឯងមិនព្រមធ្វើ ឬក៏ចូលពាក់ព័ន្ធ(បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) កុំថាខ្ញុំជាកូនមេដឹកនាំដែលបានតស៊ូច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបូជាជីវិតសម្រាប់គណបក្សអស់រយៈពេលច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបម្រើជាតិអស់រយៈពេលប៉ុន្មានឆ្នាំ អត់ទេ ឯងយកស្រោមរបស់មន្រ្តីរដ្ឋ យកទៅប្រព្រឹត្តបទល្មើស ឬយកស្រោមមន្រ្តីរដ្ឋ ទៅកាន់នៅទីកន្លែងមួយដែលអ្នកឯងមិនព្រមចេញបញ្ជា ឬចេញធ្វើសកម្មភាព»៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


